Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលស្រុកពួកជំរុញណែនាំដល់មន្ត្រីវិស័យអប់រំក្នុងស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងលើអក្ខរាវីរុទ្ឋដល់សិស្សានុសិស្សឲ្យបានល្អ

ដោយ Pothe Thun
20/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលស្រុកពួកជំរុញណែនាំដល់មន្ត្រីវិស័យអប់រំក្នុងស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងលើអក្ខរាវីរុទ្ឋដល់សិស្សានុសិស្សឲ្យបានល្អ
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ ដែលរៀបចំធ្វើឡើងនៅការិយាល័យអប់រំយុវជន និងកីឡាស្រុកពួកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក មានប្រសាសន៍ថា តាមការពិនិត្យទៅលើបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្នឃើញថាយុវជន និងសិស្សានុសិស្សមួយចំនួនបានសរសេរអក្សរខុសច្រើនទាំងអក្ខរាវីរុទ្ឋ និងទាំងអត្ថន័យ ហើយភាគច្រើនសំណេររបស់ពួកគាត់ តែងសរសេរទៅតាមការស្តាប់ច្រើនជាងការបានឃើញបានអាននៃពាក្យទាំងនោះ ។

លោកបន្តថា ក្នុងនោះការងារទាំងនេះ វាពឹងផ្អែក និងផ្តើមចេញពី លោកគ្រូអ្នកគ្រូទាំងអស់គ្នាក្នុងការជួយតម្រង់ទិស និងកែពួកគាត់ទាំងអស់គ្នា លើសពីនេះលោកគ្រូអ្នកគ្រូខ្លួនឯងក៍ត្រូវប្រុងប្រយ័ត្ននូវអាកប្បកិរិយា ឥរិយាបទសំដីសំដៅ និងសិលធម៌ក្នុងទីសាធារណៈរបស់ខ្លួន ឱ្យបានសមរម្យក្នុងនាមយើងជាគំរូសម្រាប់ពួកគាត់ ក្នុងគោលបំណងរួមតែមួយរបស់យើងចំពោះសិស្ស គឺជួយដល់ពួកគាត់ឱ្យមានចំណេះដឹងប្រកបដោយគុណភាពពិតប្រាកដ ។ ក្នុងនោះដែរ លោកអភិបាលស្រុក ក៏បានជំរុញដល់មន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូក្នុងស្រុកពួកទាំងអស់ ត្រូវជួយទប់ស្កាត់នូវភាពអសកម្ម និងបញ្ហាដែលអាចនាំឱ្យសិស្សធ្លាក់ទៅក្នុងអំពើអបាយមុខ ក្មេងទំនើង និងអំពើពាលាអាវាសែ ផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមរបាយការណ៍របស់ លោក កែ វណ្ណនី ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកពួកខេត្តសៀមរាប បានឲ្យដឹងដែរថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ការងារអប់រំក្នុងស្រុកពួកទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ជារួមអនុវិស័យបឋមសិក្សាអត្រាពិតចូលរៀនថ្មី៩៨,៩៩% អត្រាឡើងថ្នាក់៩១.៨៣% អត្រាត្រួតថ្នាក់៤.៨០% និងអត្រាបោះបង់២,៧៧% អនុវិស័យមធ្យមសិក្សាអត្រាឡើងថ្នាក់៨៥.១៧% អត្រាត្រួតថ្នាក់៥.៤២% និងអត្រាបោះបង់៩.៨១១អនុវិស័យអប់រំក្រៅប្រព័ន្ធ ផ្នែកអក្ខរកម្មអត្រាទាំងបីឡើងថ្នាក់ ត្រួតថ្នាក់ និងបោះបង់គឺ៨៨.៨៤% ៧.១៤% និង៤.០២% ផ្នែកចូលរៀនឡើងវិញអត្រាទាំងបីគឺ ៨២.៩៦% ១៧.០៤១ និង០.០០% និងផ្នែកកម្មវិធីសមមូលអត្រាទាំងបីគឺ១០០% ០០% និង០០% ។

លោក កែ វណ្ណនី បន្តថា សមិទ្ធផលសម្រេចបានខាងលើនេះ វាពិតជាបង្ហាញយ៉ាងប្រត្យក្សពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ច និងទាមទារឲ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់គិតគូអំពីអភិក្រម្យទូទាំងវិស័យពាក់ព័ន្ធនឹងការពង្រីកកាលានុវត្តភាព លើគ្រប់ការដ្ឋានអនុវិស័យដើម្បីឲ្យសក្តិសមជាមន្ត្រីអប់រំស្ថិតក្នុងសម័យបដិវត្តឧស្សាហកម្ម ។

ក្នុងនោះបើតាមរបាយការណ៍របស់ការិយាល័យអប់រំស្រុក បានបង្ហាញទៀតថា ក្នុងឆ្នាំសិក្សា២០១៩-២០២០ ក្នុងស្រុកពួកមានមានសាលាមត្តេយ្យសិក្សាចំនួន៥៥ មានសិស្ស៤,០៨៩នាក់ ស្រី២,០១៣នាក់ចែកចេញជា១៣២ថ្នាក់ និងមានមត្តេយ្យសហគមន៏១៨កន្លែង ១៨ថ្នាក់ មានសិស្ស៤៣៧ ស្រី២២៩នាក់ សាលាបឋមសិក្សាចំនួន៦៣ មានសិស្ស១៨,៨៧៣នាក់ ស្រី៨,៩៩៨នាក់ចែកចេញជា៥៤៨ថ្នាក់ និងសាលាមធ្យមសិក្សាចំនួន១៤ មានសិស្ស ១០,៤៨៩នាក់ ស្រី៥,៨១៨នាក់ចែកចេញជា២១៣ថ្នាក់ ក្នុងនោះមានវិទ្យាល័យ៣ និងអនុវិទ្យាល័យ១១ និងមានបុគ្គលិកក្របខ័ណ្ឌសរុបចំនួន១,០៩០នាក់ ស្រី៦៥០នាក់ និងគ្រូជាប់កិច្ចសន្យាចំនួន២៨៤នាក់ ស្រី២១០នាក់ ៕

 

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: វិស័យ​អប់រំអក្ខរាវីរុទ្ធអភិបាលស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដ្ឋានបូមខ្សាច់៥កន្លែង បានបំផ្លាញកំណាត់ស្ទឹងតាស៊ូ ក្នុងស្រុកបន្ទាយស្រីយ៉ាងធ្ងន់ធ្ងរ

ការដ្ឋានបូមខ្សាច់៥កន្លែង បានបំផ្លាញកំណាត់ស្ទឹងតាស៊ូ ក្នុងស្រុកបន្ទាយស្រីយ៉ាងធ្ងន់ធ្ងរ

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.