Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាសាធារណៈថ្នាក់ជាតិត្រួតពិនិត្យនិងគាំទ្រនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ស្រុកជីក្រែង

ដោយ Pothe Thun
24/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/470278447203551/?epa=SEARCH_BOX
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅវត្តពញាព្រហ្ម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលយកសំណួរ សំណូមពរទូទៅ របស់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែង។

វេទិកាថ្នាក់ជាតិនាពេលនេះ ផ្ដោតទៅលើឃុំចំនួន ៤ គឺឃុំល្វែងឫស្សី ឃុំជីក្រែង ឃុំអន្លង់សំណរ និងឃុំស្ពានត្នោត លើប្រធានបទ ការផ្ដល់សេវាសាធារណៈ (សេវាតម្រូវការ និងសេវាសំណូមពរ)។

វេទិកានេះ ដំណើរការក្រោមអធិបតីភាព ឯកឧត្តម មាស សំអុល អនុប្រធានក្រុមការងារថ្នាក់ជាតិ និងតំណាង ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប មានការសម្របសម្រួលពីលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ព្រមទាំងវត្តមានប្រធានមន្ទីរ មន្ត្រីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ កងកម្លាំង៣ប្រភេទ និងអ្នកចូលរួមសរុប ៣៨៥នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងវេទិកានេះ អ្នកចូលរួមបានលើកជា សំណួរ សំណូមពរ ផ្ទាល់មាត់ និងសរសេរ ចំនួន២៤ ដែលពាក់ព័ន្ធទៅលើ បញ្ហាការធ្វើឯកសារអនុត្រានុកូលដ្ឋាន ការធ្វើបណ្ណកម្មសិទ្ធអចលនទ្រព្យ សំណើរសុំអគារសិក្សា និងទឹកស្អាតក្នុងសាលា សំណើសុំជួយកសាងព្រះវិហារ សំណើរសុំសាងសង់ស្ពានថ្មកាត់ស្ទឹងជីក្រែង បញ្ហាទ្វារទឹក បញ្ហាការធ្លាក់ចុះតម្លៃស្រូវ បញ្ហាការលួចកាប់ព្រៃលិចទឹក បញ្ហាគ្រឿងញៀន និងបញ្ហាអគ្គិសនី។

ពាក់ព័ន្ធសំណួរ សំណូមពរទាំងនេះ សមត្ថកិច្ច ប្រធានមន្ទីរ និងតំណាងមន្ទីរ អង្គភាព ស្ថាប័នជំនាញ បានធ្វើការបកស្រាយជូនប្រជាពលរដ្ឋយ៉ាងពិស្ដារ។ ចំពោះ សំណួរ សំណូមពរនៅសេសសល់ ប្រធានមន្ទីរ និងតំណាងមន្ទីរ អង្គភាព ស្ថាប័នជំនាញ សន្យានឹងយកទៅពិភាក្សា និងដាក់ជូនថ្នាក់ដឹកនាំរបស់ខ្លួន ធ្វើការដោះស្រាយផងដែរ។

មានមតិក្នុងវេទិកានោះ ឯកឧត្តម មាស សំអុល អនុប្រធានក្រុមការងារថ្នាក់ជាតិ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាម្ចាស់សំណួរ សំណូមពរ ដែលបានលើកនូវទុក្ខកង្វល់ ដាក់ជូនអាជ្ញាធរដោះស្រាយ ដែលបញ្ហាទាំងអស់នេះ និងចូលរួមបង្កើននូវប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ។

វេទិកាសាធារណៈថ្នាក់ជាតិ ត្រួតពិនិត្យ និងគាំទ្រនយោបាយយុទ្ធសាស្ត្រចតុកោណ

វេទិកាសាធារណៈថ្នាក់ជាតិ ត្រួតពិនិត្យ និងគាំទ្រនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ស្រុកជីក្រែង#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, December 24, 2019

អត្ថបទនិង រូបភាព៖ ខេង ឧត្តម និងសេង ផល្លី

Tags: វេទិកាសាធារណៈស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកបន្ទាយស្រីប្រកាសថានឹងជ្រើសរើសយកភូមិព្រះដាក់ ជាភូមិទី១សម្រាប់ការសាកល្បងនៃយុទ្ធនាការ ផ្ទះមួយ អំពូលមួយ

អភិបាលស្រុកបន្ទាយស្រីប្រកាសថានឹងជ្រើសរើសយកភូមិព្រះដាក់ ជាភូមិទី១សម្រាប់ការសាកល្បងនៃយុទ្ធនាការ ផ្ទះមួយ អំពូលមួយ

រដ្ឋបាលខេត្តសៀមរាបកំពុងមមាញឹកក្នុងរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាបសម្រាប់ការឆ្លងឆ្នាំសកល

រដ្ឋបាលខេត្តសៀមរាបកំពុងមមាញឹកក្នុងរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាបសម្រាប់ការឆ្លងឆ្នាំសកល

អតីតយុទ្ធជនស្រុកប្រាសាទបាគង ទទួលផ្ទះមួយខ្នងជាអំណោយរបស់សម្ដេចតេជោ

អតីតយុទ្ធជនស្រុកប្រាសាទបាគង ទទួលផ្ទះមួយខ្នងជាអំណោយរបស់សម្ដេចតេជោ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.