Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​ស្វាយ​រមៀត ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
12/11/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​នៃ​ការរៀបចំ​ការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​មហា​នទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ , ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ កំផែង​មានជ័យ​បារមី​គោក​ស្រម៉ និង ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ មច្ឆា​មានជ័យ​បារមី​ស្ទឹង​ព្រះ​ស្រុក ខណៈ​ចំណាត់ថ្នាក់​លេខ​៤ គឺ​ទូក​ឈ្មោះ កងទ័ព​ជើង​អាកាស​សែន​ជ័យ​បារមី​វត្ត​ស្វាយ​រមៀត ។​

​ទូក​ដែល​បាន​ចូលរួម​ក្នុង​ការប្រណាំង​នេះ មាន​ចំនួន​២៨​ទូក ដោយ​ទូក​និមួយៗ​ចំណុះ​ចំនួន​០៦​នាក់ ខណៈ​ទូក​ជាប់​ចំណាត់​ថា្នក់​លេខ​១ ទទួលបាន​ពាន​ជ័យលាភី​១ ទង់​ជ័យលាភី​១ មេដាយមាស​៣​គ្រឿង​និង​ទឹកប្រាក់​៤០​ម៉ឺន​រៀល , ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ជ័យលាភី​១ មេដាយប្រាក់​៣​គ្រឿង​និង​ប្រាក់រង្វាន់ ៣៥​ម៉ឺន​រៀល និង ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ជ័យលាភី​១ មេដាយ​សំរឹទ្ធ​៣​គ្រឿង​និង​ប្រាក់រង្វាន់​៣០​ម៉ឺន​រៀល ហើយ​ទូក​ដែល​មិន​បាន​ទទួល​ជ័យលាភី​ចំនួន​២៥​ទូក​ទៀត ទទួលបាន​រង្វាន់​លើកទឹកចិត្ត ក្នុង​ចំណុះ​ទូក​នីមួយៗ ទឹកប្រាក់ ២០​ម៉ឺន​រៀល រួម​ទាំង​ទឹក​សុទ្ធ និង មី​កញ្ចប់​មួយចំនួនទៀត ។​

​បើ​តាម​ការបញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​នេះ បានឲ្យដឹងថា ទូក​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹង​ត្រូវ​បាន​ទៅ​ចូលរួម​ជា​គូ​កិត្តិយស​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្ត​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ សម្រាប់​ការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ ព្រះ​តេជគុណ​ព្រះចៅអធិការ​វត្ត ដោយ មាន​ការគាំទ្រ​ពី​គណៈកម្មការ​វត្ត អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​កម្លាំង​សមត្ថកិច្ច ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរសជន​ជា​ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប ដោយ​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​៧​ពាន់​នាក់ ។​

​ព្រះ​តេជគុណ នឿម វុទ្ឋី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការប្រកួត និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​ថេរដិ​កាថា ការរៀបចំ​ការប្រកួត ធ្វើឡើង​ក្នុង​គោលបំណង​រឹតចំណង​អភិរក្ស​និង​ថែរក្សា​ប្រពៃណី​ពី​ដូនតា និង​បង្កើន​សាមគ្គីភាព​ឱ្យ​កាន់តែ​ជិតស្និត​ថែម​ទៀត រវាង​វត្ត​អារាម​និង​ពុទ្ឋបរិស័ទ ជាពិសេស រំលឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក​ដែល​បាន​ទទួល​ជោគជ័យ​លើ​ខ្មាំងស​ត្រូវឈា្នន​ពាន​មក​លើ​ទឹកដី​ខ្មែរ​។​

​ថ្លែង​បិទ​កម្មវិធី​ប្រណាំងទូក​នេះ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានចាត់ទុក​ការរៀបចំ​ឱ្យ​មាន​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ នេះ ជា​ចលករ​សំខាន់​មួយ ជួយ​អូសទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឱ្យ​ចាប់ចិត្ត​ជាមួយនឹង​ពិធី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មកហើយ ស្រប​ទៅតាម​ភូមិសាស្ត្រ​ខេត្ត​នេះ សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​សម្បត្តិ​វប្បធម៌ និង​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង ។​

​លោក ហួត សុធី មានប្រសាសន៍​ទៀត​ថា ទាំង​នេះ​កើតឡើង​បាន ក៏​អាស្រ័យ​ដោយ​ស្ថានភាព​បរិយាកាស​សុខ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការរីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង​លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​អុំទូក​

Tags: ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​ស្វាយ​រមៀតព័ត៌មានខេត្តសៀមរាប​អុំទូក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការប្រើប្រាស់​គ្រឿងយន្ដ​កសិកម្ម​នៅ​កម្ពុជា​កើន​ឡើង​ជាង​៩៦​ភាគរយ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការប្រើប្រាស់​គ្រឿងយន្ដ​កសិកម្ម​នៅ​កម្ពុជា​កើន​ឡើង​ជាង​៩៦​ភាគរយ​

ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.