Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការប្រើប្រាស់​គ្រឿងយន្ដ​កសិកម្ម​នៅ​កម្ពុជា​កើន​ឡើង​ជាង​៩៦​ភាគរយ​

ដោយ Pothe Thun
12/11/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​សន្នីសីទ​សារព័ត៌មាន នៃ​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់ ស្ដី​ពី​កសិកម្ម​អេកូឡូស៊ី នាពេល​អនាគត និង​បច្ចុប្បន្ន ដែល​ធ្វើឡើង​នៅ​សៀមរាប ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបង្ហាញ​ថា នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ ការប្រើប្រាស់​គ្រឿងយន្ដ​សម្រាប់​ផលិតកម្ម​កសិកម្ម ដូច​ជា​ការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​កសិកម្ម រួម​មាន​ស្រូវ ដំឡូង​ជាដើម ជំនួស​សត្វ​គោ ក្របី មាន​ការកើនឡើង​៩៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ ដែល​មាន​តែ ៩៤,៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ការកើនឡើង​នេះ ជា​បច្ច័យ​មួយ​បង្ហាញ​ពី​ដំណើរ​ការវិវត្ដ​នៃ​យ​ន្ដូ​ប​នីយកម្ម​កសិកម្ម បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​លើ​វិស័យ​កសិកម្ម​។​

​ទោះបីជា​យ៉ាងនេះក្តី ឯកឧត្តម​រដ្ឋមន្ត្រី​រំពឹងថា ប្រជា​កសិករ​នឹង​បង្វែរ​ពី​ការ​ចិញ្ចឹមសត្វ​សម្រាប់​ជា​កម្លាំង​អូសទាញ ទៅ​ជា​ការចិញ្ចឹម​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជំនួស​វិញ​។​

​ឯកឧត្តម វេង សាខុន មានប្រសាសន៍​ទៀត​ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ដ​ជា​ពិសេស​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ស្ថាប័ន​ពាក់ព័ន្ធ ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​គោលនយោបាយ​មួយចំនួន​ដូចជា ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតង ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០៣០ យុទ្ធសាស្ដ្រ​កសិកម្ម​និង​ទឹក យុទ្ធសាស្ដ្រ​គ្រប់គ្រង​ព្រៃឈើ និង​ជលផល ផែនការ​យុទ្ធសាស្ដ្រ​កម្ពុជា​ដើម្បី​ឆ្លើយតប​និង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ជីវៈចំរុះ សកម្មភាព​ជាតិ​ដើម្បី​ប្រឆាំង និង​ការធ្លាក់ចុះ​នៃ​គុណភាព​ដី ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៧ ជាដើម​៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត : លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​កសិកម្ម​

Tags: កសិកម្ម​ក្រសួង​កសិកម្មព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.