Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

ដោយ Pothe Thun
12/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្អែក​តាម​អនុក្រឹត្យ​លេខ ១០២៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ដីពី​ការផ្ទេរ​ភារកិច្ច និង តែងតាំង​មន្ត្រី​រាជការ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ លោក នួន ពុទ្ធា​រ៉ា អតីត​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​អភិបាល​ក្រុង​សៀមរាប ខណៈ​ដែល​លោក លោក សូរ ប្លាតុ​ង អតីត​អភិបាលក្រុង​សៀមរាប ត្រូវបាន​ផ្ទេរ និង​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​អភិបាលស្រុក​ប្រាសាទបា​គង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ដែឡ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ។​

​ឯកឧត្ដម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​លោក សូរ ប្លាតុ​ង ពី​ក្រុង​សៀមរាប ទៅ​ស្រុក​ប្រាសាទបាគង​នេះ មិនមែន​លោក​មាន​កំហុស​ក្នុង​អាណត្តិ​លោក​ឡើយ ផ្ទុយទៅវិញ លោក សូរ ប្លាតុ​ង បាន​បំពេញការងារ​យ៉ាង​ល្អ និង​គួរ​យក​គំរូ​តាម ខណៈដែល​ស្រុក​ប្រាសាទបាគង​នេះ ជា​ក្រុង​រណប​របស់​ខេត្តសៀមរាប ហើយ​ត្រូវការ​បុគ្គល​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​ទៅ​គ្រប់គ្រង ដើម្បី​ចូលរួម​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង ដូច្នេះ​តាមរយៈ​នេះ លោក​សង្ឃឹមថា លោក​អភិបាលស្រុក​ប្រាសាទបាគង​ថ្មី​នេះ នឹង​ខិតខំ​យកចិត្តទុកដាក់​កសាង​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ឲ្យបាន​ឆាប់រហ័ស សម្រាប់​ប្រើប្រាស់​នៅ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុង​សៀមរាប ដែល​បច្ចុប្បន្ន​នេះ​បាន​កសាង​ប្លង់​គោល​ប្រើប្រាស់​ដី​រួចរាល់​ហើយ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខ និង ជំហាន​បន្ទាប់​នៅ​ក្នុង​ផែនការ​ពង្រីក​ទីក្រុង ឲ្យក្លាយ​ជា​ទីក្រុង​ទេសចរណ៍​មួយ​ដែល​មាន​សោភ័ណ្ឌភាព ដូចនេះ​ស្រុក​ប្រាសាទបាគង គឺ​ស័ក្ដិសម​ជា​ទីបំផុត​។​

​ជា​ការឆ្លើយតប លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប និង លោក​សូរ ប្លាតុ​ង អភិបាល​ស្រុក​ប្រាសាទបាគង បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្ត ចំពោះ​ការងារ​ថ្មី​ដែល​ថ្នាក់ដឹកនាំ​បាន​ផ្តល់​សេចក្តីទុកចិត្ត និង​ប្រគល់​ឱ្យ​នៅ​ពេល​នេះ ហើយ​សន្យា​ខិតខំ​ធ្វើ​កិច្ចការ​ថ្មី​នេះ​ឱ្យបាន​ល្អ តាម​បទពិសោធន៍​ការងារ​ដែល​ធ្លាប់​ឆ្លងកាត់​រាប់មិនអស់ និង​គ្រប់​បែប​បទ នា​ពេលកន្លងមក​៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ប្រកាស​អភិបាលក្រុង​សៀមរាប​

Tags: ​ប្រកាស​អភិបាលក្រុង​សៀមរាបព័ត៌មានខេត្តសៀមរាបអភិបាល​ក្រុង​សៀមរាបអភិបាល​ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.