Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្ដើមយុទ្ធនាការ “ផ្ទះ១អំពូល១”

ដោយ Pothe Thun
13/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចាប់ផ្ដើមយុទ្ធនាការ”ផ្ទះ១អំពូល១” របស់ខ្លួនហើយ ដែលស្ថិតនៅក្នុងឃុំព្រះដាក់។

ដំណើរការនៃការតម្លើងបង្គោលទម្រ និងអំពូលប្រើថាមពលពន្លឺព្រះអាទិត្យ នៅទីតាំងចំនួន ៥១៨ គ្រោងនឹងតម្លើង ឲ្យហើយរួចរាល់ នៅក្នុងខែមករានេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា គម្រោងសាកល្បង ការតម្លើងអំពូល ចំនួន ៥១៨ ទីតាំង ដែលស្ថិតនៅតាមផ្ទះប្រជាពលរដ្ឋក្នុងឃុំព្រះដាក់នេះ គឺជាការវាយតម្លៃជារួម លើលទ្ធផលនៃភូមិសាកល្បងមួយនេះ មុននឹងបន្តអនុវត្តនៅក្នុងភូមិ និងឃុំដទៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុកបានបង្ហាញដែរថា ក្នុងការសាកល្បងនេះ មានបញ្ហាមួយចំនួនដូចជា ការកំណត់ទីតាំងដាក់អំពូល និងបច្ចេកទេសចាក់សុីម៉ង់ត៍ការពារជើងទម្រអំពូល នៅមានការខ្វះខាត និងគួរត្រូវបានកែលម្អ។ ប៉ុន្តែលោកថា លោកសប្បាយចិត្តពេលដែលអ្វីៗដំណើរការទៅដូចការរំពឹងទុក ដូចជាប្រភេទអំពូលភ្លឺគ្រប់គ្រាន់ ដងទម្រខ្ពស់ និងរឹងមាំសមល្មម ជាពិសេសប្រជាពលរដ្ឋមានការសាទរពេញចិត្តចំពោះយុទ្ធនាការនេះ។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ការតម្លើងអំពូល នៅទីតាំង៥១៨កន្លែងនេះ គឺជាការឧបត្ថម្ភពីក្រុមហ៊ុនស៊ីថែល (SEATEL)។ បើមិនមានអ្វីប្រែប្រួលទេ លោកសង្ឃឹមថា ស្រុកបន្ទាយស្រី នឹងឈានទៅដល់ការសម្រេចបានការតម្លើងអំពូល នៅតាមផ្ទះទាំង១ម៉ឺនខ្នង នៅទូទាំងស្រុកបន្ទាយស្រីក្នុងឆ្នាំ២០២០នេះ តាមការគ្រោងទុក។ ដោយឡែកលោកអភិបាលស្រុក នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថាបន្ទាប់ពីបញ្ចប់គម្រោងសាកល្បងនេះ តើប្រជាពលរដ្ឋ នឹងទទួលបានការតម្លើងអំពូលដោយមិនគិតថ្លៃ ដូចគម្រោងសាកល្បងនេះ ឬក៏មានការធ្វើបដិភាគថវិកានោះទេ?

អត្ថបទ និង រូបភាព៖ គឿន វេត
កែសម្រួល ៖ សេង ផល្លី

Tags: ផ្ទះ១អំពូល១ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !

ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.