Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរពេទ្យខេត្តសៀមរាប គ្រោងបញ្ជូនវេជ្ជបណ្ឌិតទៅបណ្ដុះបណ្ដាលជំនាញវះកាត់ទំនើបនៅប្រទេសថៃ

ដោយ Pothe Thun
24/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរពេទ្យខេត្តសៀមរាប គ្រោងបញ្ជូនវេជ្ជបណ្ឌិតទៅបណ្ដុះបណ្ដាលជំនាញវះកាត់ទំនើបនៅប្រទេសថៃ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរសុខាភិបាលខេត្តសៀមរាប ជាមួយ មន្ទីរពេទ្យ រ៉ាចាវីតធី (Rajavithi Hospital) នៃប្រទេសថៃ ដើម្បីផ្ដល់ឱកាសដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនមន្រ្តីពេទ្យជំនាញរបស់ខ្លួន ទៅទទួល ការបណ្តុះបណ្តាល ជំនាញបច្ចេកទេសទំនើប ផ្នែកវះកាត់ ដោយប៉ារ៉ូស្កុប អង់ដូស្កុប។

ក្នុងនាមភាគីហត្ថលេខីនៃប្រទេសថៃ និងជា នាយកមជ្ឈមណ្ឌល អង់ដូស្កុប នៃមន្ទីរពេទ្យ រ៉ាចាវីតធី លោកវេជ្ជបណ្ឌិត សាអាត ទ្រីពង្សករុណា មានប្រសាសន៍ថា មន្ទីរពេទ្យ រ៉ាចាវីតធី គឺជាមន្ទីរពេទ្យមួយរបស់នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ នៃក្រសួងសុខភាពសាធារណៈនៃប្រទេសថៃ មានទីតាំងនៅទីក្រុងបាងកក ។ មន្ទីរពេទ្យនេះ មានបេសកកម្មសហការព្យាបាល និងមានភារកិច្ចទទួលខុសត្រូវដ៏សំខាន់ ក្នុងការពង្រីក-ពង្រឹងសមត្ថភាព និងស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់គ្រូពេទ្យប្រទេសថៃ និងកម្ពុជា ។ សង្ឃឹមនិងជឿជាក់ថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ នឹងមានសុខភាពល្អប្រសើរ ប្រកបដោយគុណភាព ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ៖ មន្ទីរពេទ្យនេះ មានការលើកកម្ពស់ ការឧត្ថម្ភគាំទ្រ និងមានយន្តការច្បាស់លាស់ក្នុងការបង្កើតនូវរូបមន្តនៃការសិក្សា ស្រាវជ្រាវ ការធ្វើនាវានុវត្តន៍ខាងវេជ្ជសាស្ត្រ ការបង្កើតនូវបរិយាកាសសម្រាប់ការសិក្សា ដើម្បីផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង និងបទពិសោធន៍លើផ្នែកវេជ្ជសាស្ត្រ ។ មន្ទីរពេទ្យនេះ ក៏មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការឆ្លើយតបទៅនិងគោលនយោបាយឆ្ពោះទៅមុខ ដើម្បីសហគមន៍អាស៊ាន និងដើម្បីសម្រេចបាននូវគោលបំណងក្នុងការពង្រឹងប្រព័ន្ធសេវាកម្មនៃវិទ្យាសាស្រ្តសុខាភិបាល និងយុទ្ធសាស្ត្រសុខភាពសាធារណៈ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ ភាគីហត្ថលេខី ខាងកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ ផ្អែកលើការចុះកិច្ចព្រមព្រៀងនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាចបញ្ជូនគ្រូពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាល និងបំប៉នបន្ថែមលើសមត្ថភាពជំនាញផ្នែកវះកាត់ ។ នេះជាលើកដំបូងហើយ ដែលមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យ រ៉ាចាវីតធី ដែលជាមន្ទីរពេទ្យរដ្ឋដ៏ធំនៃប្រទេសថៃ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បន្តថា ការវះកាត់ដោយឡាប៉ារ៉ូស្កុប និង អង់ដូស្កុប គឺជាការវះកាត់តាមបែបបច្ចេកទេសទំនើប ដែលមានស្នាមវះកាត់តូច រហ័ស និងមានប្រសិទ្ធភាព ។ ការវះកាត់ដោយប្រើឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ នៅប្រទេសថៃគឺជាកម្មវិធីមួយ ដែលអ្នកជំងឺត្រូវបានវះកាត់ព្យាបាល នឹងអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញតែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ។ ទាំងនេះ វាមិនត្រឹមតែបានបង្ហាញអំពីប្រសិទ្ធភាពនៃការព្យាបាលដោយវះកាត់ប៉ុណ្ណោះទេ តែបញ្ហាគ្រែសម្រាកព្យាបាលរបស់មន្ទីរពេទ្យសម្រាប់អ្នកជម្ងឺ ក៏ពុំមានចំណោទនោះឡើយ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់បន្ថែមថា ជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបច្ចុប្បន្ន ការព្យាបាលអ្នកជម្ងឺដោយវះកាត់ អ្នកជំងឺនឹងអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រមាណជាពី ៤ ទៅ ៥ថ្ងៃ ដូច្នេះក្នុងករណីដែលមានអ្នកជម្ងឺត្រូវវះកាត់ច្រើន គ្រែអ្នកជម្ងឺនឹងត្រូវជួបបញ្ហា កង្វះខាត ។ សង្ឃឹមថា អនាគត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងមានសមត្ថភាព និងលទ្ធភាព ប្រើប្រប្រាស់កម្មវិធី ១ថ្ងៃ សម្រាប់ការព្យាបាលវះកាត់ ដូចមន្ទីរពេទ្យ Rajavithi Hospital ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: កិច្ចព្រមព្រៀងសហប្រតិបត្តិការសុខាភិបាលមន្ទីរពេទ្យ រ៉ាចាវីតធី (Rajavithi Hospital)មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

សាលាបឋមសិក្សាវត្ដបូព៌ និងដៃគូរៀបចំទិវាអន្ដរជាតិនៃការអប់រំជាលើកដំបូងក្នុងខេត្តសៀមរាប

សាលាបឋមសិក្សាវត្ដបូព៌ និងដៃគូរៀបចំទិវាអន្ដរជាតិនៃការអប់រំជាលើកដំបូងក្នុងខេត្តសៀមរាប

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.