Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញក្នុងខេត្ត យកចិត្តទុកដាក់បន្ថែមទៀតក្នុងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន

ដោយ Pothe Thun
07/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញក្នុងខេត្ត យកចិត្តទុកដាក់បន្ថែមទៀតក្នុងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផល ការ ងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដមទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ នឹងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាល សាធារណៈសម្រាប់ធានាជោគជ័យនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ។

ឯកឧត្ដមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្រូវការរបស់ស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ព្រមទាំងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលបានជោគជ័យ និងមានប្រសិទ្ធភាពល្អ អាស្រ័យដោយមានការគាំទ្រ សហការយ៉ាង ជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលផងដែរ ប៉ុន្តែដើម្បីអនុវត្តមុខងារទាំងនេះប្រកបដោយ ប្រសិទ្ធភាព និង កសាងនូវភាពជឿកជាក់ក្នុងការអនុវត្ត សូមសំណូមពរឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តទៀត ចូលរួមអនុវត្តទាំងអស់គ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈម្ចាស់ការរៀងៗខ្លួន ក្នុងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមទៀតថា ក្នុងឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញ និងផ្ទេរមុខងារបន្ថែមទៀតមករដ្ឋបាលថ្នាក់ក្រោមជាតិ និងបានធ្វើសមាហរណកម្មមន្រ្តីបុគ្គលិក ដែលកំពុងបំរើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានា នៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានានូវប្រសិទ្ធភាព និរន្តរភាពការងារ និងធានាបាន នូវអត្ថប្រយោជន៍នានារបស់បុគ្គលិកបន្ទាប់ពីពេលធ្វើសមាហរណកម្ម ហើយរចនាសម្ព័ន្ធនេះក៏នឹងប្រកាសចូលកាន់តំណែងនាពេលខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានបញ្ជាក់ថាសិក្ខាសាលានេះនឹងផ្ដល់នូវបទពិសោធន៍ល្អៗ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តឆ្នាំបន្ត ហើយក៏ជាកម្លាំងចលករជំរុញឲ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងកាន់តែលើកកម្ពស់សមភាព យេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន ពិសេសនឹងផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្រ្ត នារីរតនៈរបស់ក្រសួង កិច្ចការនារី ៕

អត្ថបទ ៖ លោក ឈិត សាវី
រូបថត ៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ : លោក លីវ សាន្ត

Tags: សមភាព​យេនឌ័រ​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ )

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ )

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ នាំអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យនៅឃុំតាសៀម

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ នាំអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យនៅឃុំតាសៀម

វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.