Wednesday, March 11, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
07/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈស្ដីពី ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំខេត្តសៀមរាប និងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិ លោកអភិបាលស្រុក អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសរុប ៦៤២នាក់ ក្នុងនោះស្រី ៤៤៩នាក់។

តាមរយៈរបាយការរបស់លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បង្ហាញថា ក្នុងឆ្នាំសិក្សា២០១៩-២០២០ នៅទូទាំងស្រុកស្រីស្នំ មានសាលារៀបចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យសរុប ៣៤សាលា។ ក្នុងនោះ វិទ្យាល័យ ២៨មករា មានអគារអន្តេរវិសិកដ្ឋាន ៤បន្ទប់ សម្រាប់ អ្នកគ្រូ និង សិស្សស្នាក់នៅ រួមនិងបន្ទប់ពិសោធន៍កំពុងសាងសង់ចំនួន ៣បន្ទប់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍បើកវេទិកា ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើង ពីកត្តារីកចម្រើនក្នុងស្រុកស្រីស្នំនាពេលបច្ចុប្បន្ននេះ ជាពិសេសវិស័យអប់រំ ដែលកំពុងរីកដុះដាលគួរឲ្យកត់សម្គាល់ទាំងក្នុងទីប្រជុំជន រហូតដល់ជនបទ។

ឯកឧត្តម រំលឹកថា កាលពីសម័យខ្មែរក្រហម កម្ពុជាគឺជាប្រទេសមានផ្ទះ តែគ្មានមនុស្សរស់នៅ ជាសម័យដែលអ្នកចេះដឹងត្រូវគេយកទៅសម្លាប់។ ដើម្បីរំដោះយកជីវិតប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពីការកាប់សម្លាប់ដ៏យង់ឃ្នង សម្ដេចតេជោ ហ៊ុន សែន បានខិតខំតស៊ូ មិនគិតពីអាយុជីវិត លះបង់ក្រុមគ្រួសារ រហូតទទួលបានជ័យជម្នះ លើរបបខ្មែរក្រហម។ ដូច្នេះ ថ្ងៃ ៧ មករា គឺជានិមិត្តរូប នៃសន្តិភាព ជ័យជម្នះ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាមកដល់សព្វថ្ងៃ ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនត្រូវឲ្យជនណាម្នាក់ មកបំផ្លាញសន្តិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់កម្ពុជាឡើយ។

ក្នុងឱកាសនោះដែរ អង្គវេទិកាក៏បានផ្ដល់ឱកាសដល់អ្នកចូលរួមលើកជាសំណួរ និងសំណូមពរ ដែលបញ្ហាប្រឈមនានា ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកស្រីស្នំនេះផងដែរ។ ជារួម សំណួរ និងសំណូមពរ អំពីបញ្ហាការកែតម្រូវអត្រានុកូលដ្ឋាន បញ្ហាការដុតវាលស្រែចំការ ការនាំចូលទំនិញខុសច្បាប់ បញ្ហាគ្រឿងញៀន និងផ្លូវដីហុយនៅតាមសាលា ត្រូវបានអង្គវេទិកា បកស្រាយ និងដោះស្រាយនៅនឹងកន្លែង ដោយឡែកសំណើសុំអគារសិក្សា និងការកសាងសមិទ្ធផលនានាក្នុងសាលា ឯកឧត្តមប្រធានបានណែនាំដល់គណៈអភិបាលស្រុករៀបចំសំណើរ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការសម្រេច។

រូបភាព : លោក ខេង ឧត្តម
អត្ថបទ : លោក សេង ផល្លី

Tags: វិទ្យាល័យ​២៨​មករាវេទិកាសាធារណៈស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

ចិន នឹងបន្ធូរបន្ថយពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញពីអាមេរិក

ចិន នឹងបន្ធូរបន្ថយពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញពីអាមេរិក

ទីបំផុតមេចលនាអាល់កៃដា AQAP នៅយ៉េមែន ត្រូវសហរដ្ឋអាមេរិកផ្តាច់ជីវិត!

ទីបំផុតមេចលនាអាល់កៃដា AQAP នៅយ៉េមែន ត្រូវសហរដ្ឋអាមេរិកផ្តាច់ជីវិត!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9091 shares
    Share 5468 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    447 shares
    Share 179 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.