Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ )

ដោយ Pothe Thun
07/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ )
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋាន៥ឆ្នាំ ( ២០២០-២០២៤ ) ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររៀបចំផែនការអភិវឌ្ឍ៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកជំទាវ លោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំនិង មន្ត្រីជំនាញ នាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា សារៈសំខាន់នៃការខិតខំប្រឹងប្រែង រៀបចំកសាងកម្មវិធីអភិវឌ្ឍមូលដ្ឋានប្រកបដោយសុក្រឹតភាព តម្លាភាព និងច្បាស់លាស់ គឺសំដៅធ្វើឲ្យខ្លឹមសារនៃដំណោះស្រាយនៅក្នុងពង្រាងនៃការរៀបចំនោះ បានក្លាយជាយុទ្ធសាស្រ្តនៃការអនុវត្តផែនការអភិវឌ្ឍនោះ ប្រកបដោយប្រសិទ្ធផល ដូច្នេះសំណូមពរឲ្យសមាជិក សមាជិកានៃកិច្ចប្រជុំនេះ មានស្មារតីទទួលខុសត្រូវខ្ពស់ នាំមកនូវការចូលរួមមតិ យោបល់ លើកឡើងបន្ថែមអំពីមូលហេតុនៃបញ្ហាប្រឈមជាក់ស្តែងកន្លងមក ដើម្បីបន្ថែមធាតុចូលទៅលើដំណោះស្រាយនានា ដែលបានព្រាងទុក នៅក្នុងឯកសារ កសាងកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប ។

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ការចូលរួមជាមតិយោបល់ក្នុងអង្គប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាមូលហេតុនៃបញ្ហាប្រឈមនានា គឺជាគោលបំណងនៃការរៀបចំផែនការអភិវឌ្ឍ ហើយដំណោះស្រាយទាំងឡាយដែលបានកំណត់នៅក្នុងសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍនេះ គឺជាយុទ្ធសាស្រ្តពិតប្រាកដនៅក្នុងកម្មវិធីអភិវឌ្ឍ៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប និងបានក្លាយជាការអនុវត្តជាក់ស្តែងផងដែរ ប្រកបដោយប្រសិទ្ធផល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមទៀតថា ដំណើរការនៃការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំនេះ គឺផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ប្រកាសអន្តរក្រសួង និងផ្អែកតាមឯកសារដែលតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែរៀបចំផែនការ៥ឆ្នាំរបស់ខ្លួន ដើម្បីជាចក្ខុវិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍ៥ឆ្នាំនេះ ដែលមានសមាសភាពពាក់ព័ន្ធសំខាន់ៗក្នុងរដ្ឋបាលខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តដែលមានវត្តមានអភិបាលនៃគណអភិបាលខេត្ត ជាប្រធាន ។

លោក ឡុង វ៉ាន់សាក់ មន្រ្តីនៃក្រុមការងាររៀបចំផែនការអភិវឌ្ឍ៥ ឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា តារាងនេះ មានសារៈសំខាន់ជាគោល សម្រាប់ដំណើរការនៃការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំនោះ ដោយតារាងនេះ បានរៀបចំឡើងដោយយោងតាមការណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត យោងតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងយោងតាមផែនការនានានៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ហើយការបូកសរុបបញ្ហាប្រឈមនានា និងខ្លឹមសារដំណោះស្រាយ ដែលបានសរសេរចូលក្នុងតារាងនេះក្នុងជំហានទី១កន្លងមក ត្រូវបានឆ្លងកាត់ការពិនិត្យកែលម្អជាច្រើនលើក ច្រើនសារ ដោយមន្រ្តីជំនាញរៀបចំនិងប្រធានសាម៉ីអង្គភាព ដូច្នេះកិច្ចប្រជុំនេះ គឺជាជំហានទី២ សម្រាប់ការរៀបចំកសាង កម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ ) របស់រដ្ឋបាលខេត្តសៀមរាប មុនដាក់ឆ្លងអនុម័តជាផ្លូវការ ៕

អត្ថបទ និង រូបថត : លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ : លោក លីវ សាន្ត

Tags: ក្របខ័ណ្ឌអភិវឌ្ឍរដ្ឋបាល​ខេត្ត​សៀមរាបអភិវឌ្ឍមូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ នាំអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យនៅឃុំតាសៀម

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ នាំអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យនៅឃុំតាសៀម

វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

វេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.