Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីការិយាល័យជំនាញចំនួន៤៤នាក់ ត្រូវបានប្រកាសចូលកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយស្រី

ដោយ Pothe Thun
11/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីការិយាល័យជំនាញចំនួន៤៤នាក់ ត្រូវបានប្រកាសចូលកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយស្រី
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ត្រីសរុបចំនួន៤៤នាក់ ស្រីមានចំនួន ១៨នាក់ មកពី ត្រូវបានប្រកាសចូលកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធថ្មី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកអភិបាលស្រុកបន្ទាយស្រី ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ តំណាងមន្ទីរ និងមន្ត្រីសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តសរុប១៥៩រូប។

តាមរយៈរបាយការណ៍លោកអភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា ការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកបន្ទាយស្រីនេះ ស្របតាមសេចក្តីសម្រេចលេខ ០១២ សសរ/គជអប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ សម្រាប់ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកបន្ទាយស្រី មន្ត្រីរាជការរបស់រដ្ឋបាល ស្រុក នឹងទទួលបានការធានានូវអត្ថប្រយោជន៍នានា ដូចជាប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ ថ្នា្កក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីដដែល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតាមប្រទេសនីមួយៗ មានលក្ខណៈផ្សេងៗគ្នា អាស្រ័យទៅតាមកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ។ ដោយឡែក នៅកម្ពុជាមានគោលបំណងសំខាន់ៗចំនួន៣ ៖ ទី១៖ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋឋ។ ទី២៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈ ការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។ ទី៣៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីធានាឲ្យដំណើរការចាប់ផ្តើមអនុវត្តនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយស្រី មានភាពរលូន ឯកឧត្តម អភិបាលខេត្ត បានផ្ដល់អនុសាសន៍ មួយចំនួនក្នុងគ្រប់គ្រងរចនាសម្ព័ន្ធថ្មីនេះ រួមមាន ចាត់ចែងអនុវត្តការងារស្របតាម នីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ រហូតដល់មានការណែនាំថ្មីពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា, រៀបចំទីតាំងបំពេញការងារ ដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ, ចរាចរលិខិតស្នាមផ្លូវការ ស្របតាមរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក, គ្រប់គ្រងបុគ្គលិករបស់ការិយាល័យជំនាញនៃក្រសួង ស្ថាប័ននានា មកជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ, គ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ត្រូវបន្តគ្រប់គ្រង ដែល ធ្លាប់គ្រប់គ្រង និងប្រើប្រាស់ដោយការិយាល័យជំនាញនៃក្រសួង ស្ថាប័ន ខណៈធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ មុខងារទាំងនោះ នៅមិនទាន់បានផ្ទេរឱ្យបានស្របជាមួយមុខងារនៅឡើយ។ បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកពីការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា និងការគាំទ្រដល់រដ្ឋបាលឃុំផងដែរ។ ដោយឡែក ទោះបីរដ្ឋបាលស្រុកបន្ទាយស្រីនៅពុំទាន់មាន ការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកត្រូវប្រើប្រាស់មន្រ្តីនៅក្នុងការិយាល័យនៃរចនាសម័្ពន្ធថ្មី ក្នុងដែនសមត្ថកិច្ចនៃវិស័យរបស់ខ្លួន និងផ្តល់យោបល់បច្ចេកទេសទៅតាមនីតិវិធី រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។

អត្ថបទ ៖ សេង ផល្លី
រូបភាព៖ រដ្ឋបាលខេត្ត

Tags: រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយស្រីស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការនគរបាលខេត្តសៀមរាប រំពឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាបនឹងមានការថយចុះ

ស្នងការនគរបាលខេត្តសៀមរាប រំពឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាបនឹងមានការថយចុះ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងអង្គការដៃគូសហការ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងអង្គការដៃគូសហការ

ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 

ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.