Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែកុម្ភៈនេះ

ដោយ Pothe Thun
14/02/2020
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែកុម្ភៈនេះ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមខ្លឹមសារនៃលិខិតរបស់សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ដើម្បីបំផុស និង លើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសនោះ គឺយុវជនចូលរួមលេងកីឡា និង ជៀសផុតពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់សុខមាលភាព សមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាទូកថ្នាក់ជាតិ និង អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ខ្លឹមសារនៃលិខិតបានឲ្យដឹងទៀតថា នេះជាការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគទាំង៥ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ហើយសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានដាក់ចេញនូវគម្រោងផែនការយុទ្ធសាស្ត្របើកវគ្គបណ្ដុះបណ្ដាល និង ការប្រកួតឲ្យបានច្រើនដងក្នុងមួយឆ្នាំ ដើម្បីបង្កើននូវបទពិសោធន៍ និង បច្ចេកទេសដល់កីឡាករ កីឡាការិនី និង ត្រៀមជ្រើសរើសយកមកប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ខណៈខេត្តសៀមរាប ស្ថិតក្នុងភូមិភាគបឹងទន្លេសាប រួមជាមួយខេត្តពោធិសាត់ , កំពង់ឆ្នាំង , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន ដែលនឹងត្រូវរៀបចំការប្រកួត និង វគ្គបណ្ដុះបណ្ដាលក្នុងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅខេត្តសៀមរាប ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា ដោយមានការចូលរួមពីសមាជិកប្រតិភូនៃសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា និង មន្ត្រីនៃអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចប្រជុំនេះ បានសម្រេចយកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៊ីង ចាប់ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងពិធីតាំងពិព័រណ៍ និងប្រគុំតន្ត្រីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

សូមបញ្ជាក់ថា ភូមិភាគទាំង០៥ ដែលសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា គ្រោង រៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីងនេះ រួមមាន ៖ ១. ភូមិភាគនារតី មានខេត្តតាកែវ , កំពត , កែប , ព្រះសីហនុ , កំពង់ស្ពឺ និង ខេត្តកោះកុង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ នៅខេត្តតាកែវ ។ ២. ភូមិភាគបឹងទន្លេសាប មានខេត្តពោធិសាត់ , កំពង់ឆ្នាំង , សៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ។

៣. ភូមិភាគវាលរាប មានខេត្តកណ្ដាល , កំពង់ចាម , ត្បូងឃ្មុំ , កំពង់ធំ , ព្រៃវែង និង ខេត្តស្វាយរៀង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅខេត្តកណ្ដាល ។ ៤. ភូមិភាគឦសាន មានខេត្តក្រចេះ , ស្ទឹងត្រែង , ព្រះវិហារ , ឧត្ដរមានជ័យ , រតនគីរី និង ខេត្តមណ្ឌលគីរី ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅខេត្តក្រចេះ ។ ៥. មណ្ឌលរាជធានីភ្នំពេញ មានក្រសួងមហាផ្ទៃ , ក្រសួងការពារជាតិ , ក្រសួងពាណិជ្ជកម្ម និង រាជធានីភ្នំពេញ ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅបឹងតាមោក រាជធានីភ្នំពេញ ៕

អត្ថបទ ៖ លោក លីវ សាន្ត

Tags: ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីងទូកប្រពៃណីខ្នាតអន្តរជាតិបឹងឈូកស្រុកបន្ទាយស្រីរដ្ឋបាល​ខេត្ត​សៀមរាបសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង

ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង

យុវសិស្សស្រុកពួក ៦៥នាក់ ទទួលការបំពាក់កន្សែង ជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សស្រុកពួក ៦៥នាក់ ទទួលការបំពាក់កន្សែង ជាយុវជនកាកបាទក្រហមកម្ពុជា

សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា

សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.