Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង

ដោយ Pothe Thun
14/02/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

តាមរបាយការណ៍ របស់គណៈកម្មការវត្ត ព្រះវិហារវត្តស្ពានត្នោតនេះ ត្រូវបានកសាងថ្មីទាំងស្រុង ក្នុងរយៈពេលពេលជាង២ឆ្នាំប៉ុណ្ណោះ ដោយចំណាយបច្ច័យអស់ជាង ២៥ម៉ឺនដុល្លាអាមេរិក ដែលបានមកពីកម្លាំងសទ្ធានៃពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធសាសនូបត្ថម្ភជិតឆ្ងាយក្នុងស្រុកផងដែរ ។

តាមរយៈរបាយការណ៍ សាងសង់ព្រះវិហារថ្មី របស់គណៈកម្មការវត្តស្ពានត្នោត ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានកោតសរសើរថា ការកសាងមួយក្នុងល្បឿនយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងការកសាងព្រះវិហារ នៃបណ្តាអារាមព្រះពុទ្ធដទៃទៀត ក្នុងខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ក៏បានឆ្លុះបង្ហាញឲ្យដឹងដែរថា ការរីកចម្រើនលើវិស័យពុទ្ធចក្រក្រោយឆ្នាំ១៩៧៩ ឬក៏អាចនិយាយបានថា ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត បំផ្លិចបំផ្លាញប្រទេសជាតិដល់ឬសគល់នោះ វិស័យពុទ្ធចក្រ ក្នុងសម័យកាលព្រះរាជាណាចក្រកម្ពុជាទី២ ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី គឺមានសន្ទុះជឿនលឿនខ្លាំង ។ កត្តាជីវភាពរបស់ប្រជាជន និងការគោរពបូជាដោយជំនឿរបស់ពុទ្ធបរិស័ទ ក៏ជាកត្តាសំខាន់ផងដែរ លើវឌ្ឍនភាពនៃវិស័យពុទ្ធចក្រ ។ ឯកឧត្តមថា ពីសង្គមចាស់ ការកសាងព្រះវិហារនីមួយៗ ត្រូវចំណាយពេលវេលារាប់តំណរនៃចៅអធិការ តែសម័យបច្ចប្បន្ន ក្នុងជំនាន់ចៅអធិការតែមួយអង្គ អាចនឹងសម្រេចបាន នូវការកសាងព្រះវិហារថ្មី ។ នេះជាការអះអាងដោយយោងតាមតថភាពសង្គម ។

ខេត្តសៀមរាប វិស័យពុទ្ធសាសនា មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌វិន័យ ក៏ដូចជាវិស័យពុទ្ធិកសិក្សា ។ រាជរដ្ឋាភិបាល បានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា ហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ។

នៅក្នុងពិធីនោះដែរ គណៈអធិបតី និងក្រុមការងាររួមដំណើរ បានចូលបច្ច័យក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តស្ពានត្នោតនេះ ចំនួន ១០លាន និង ៨៧ម៉ឺនរៀល ៕

គួរជម្រាបថា បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តសៀមរាប មានទីអារាមព្រះពុទ្ធសាសនាចំនួន ២៤៩វត្ត និង ១៩ អាស្រម មានព្រះសង្ឃគង់នៅក្នុងពុទ្ធមណ្ឌលទាំងនោះប្រមាណជាង ៤,០០០ អង្គ ។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: កាត់ឫសសីមា​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វត្តស្ពានត្នោតស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវសិស្សស្រុកពួក ៦៥នាក់ ទទួលការបំពាក់កន្សែង ជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សស្រុកពួក ៦៥នាក់ ទទួលការបំពាក់កន្សែង ជាយុវជនកាកបាទក្រហមកម្ពុជា

សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា

សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា

អាជ្ញាធរស្រុកពួក សម្ពោធគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីលើកកម្ពស់ការអប់រំនៅមូលដ្ឋាន

អាជ្ញាធរស្រុកពួក សម្ពោធគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីលើកកម្ពស់ការអប់រំនៅមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.