Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវលទ្ធផលការងារនៃគោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្ត ក្នុងឆ្នាំ២០១៩ និងបន្តអនុវត្តនូវភារកិច្ចនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ដោយ Pothe Thun
18/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវលទ្ធផលការងារនៃគោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្ត ក្នុងឆ្នាំ២០១៩ និងបន្តអនុវត្តនូវភារកិច្ចនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ គោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្តសៀមរាប ត្រូវបានអនុវត្តក្រោមកម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គ្របដណ្តប់ លើស្រុកចំនួន៣ គឺស្រុកពួក , ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ក្នុងនោះសាលារៀនចំនួន២៨ បានផ្តល់អាហារពេលព្រឹក និងសាលារៀនចំនួន០៣ផ្សេងទៀត បានផ្តល់អាហារថ្ងៃត្រង់ដល់សិស្ស ហើយកម្មវិធីនេះ ក៏បានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបានអនុវត្តគ្របដណ្តប់ទៅលើមណ្ឌលសុខភាពទូទាំងខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រីឯមន្រ្តីរាជការទាំងអស់ក៏ត្រូវបានទទួលការថែទាំសុខភាព តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. និង ប្រជាជនក្រីក្រ ក៏ទទួលបានការថែទាំសុខភាពតាមរយៈមូលនិធិសមធម៌ ផងដែរ ។

លោក ពិន ប្រាកដ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងអង្គការជាដៃគូអភិវឌ្ឍ ដូចជា GIZ , USAID និងមានសិក្ខាកាមប្រមាណជាជិត១០០នាក់ ជាមន្រ្តីនៃបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ មកពីចំនួន៥ខេត្ត រួមមានខេត្តសៀមរាប , កំពង់ធំ , ព្រះវិហារ , បន្ទាយមានជ័យ និង ខេត្តបាត់ដំបង ។

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា តាម រយៈគោលនយោបាយជាតិគាំពារសង្គម ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ទទួលបានការគាំពារក្រោមរូបភាពផ្សេងៗ ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា , ការគាំពារសុខភាពមាតា និងទារក , ការឧបត្ថម្ភដល់ប្រជាជនក្រីក្រ ដែលសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិត បឋមដល់កម្រិតមធ្យមសិក្សាដោយឥតគិតថ្លៃ ក៏ដូចជារបបថែទាំសុខភាព និងហានិភ័យការងារ ព្រមទាំងការគាំពារដល់ជនពិការជាដើម ដូច្នេះតាមរយៈនៃសិក្ខាសាលានេះ សូមលើកទឹកចិត្តឱ្យមានការចូលរួម និងពិភាក្សា យ៉ាងផុសផុល ព្រោះថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ និងបំពេញការងារទៅតាមមុខងារ និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់យ៉ាងមុតមាំលើតួនាទី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយសារតែប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្រ្ត កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ គឺជាឯកសារគោលដែលឆ្លុះបញ្ចាំងអំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលត្រូវរៀបចំឡើងដើម្បីកំណត់ជាគោលដៅយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍កម្មវិធីដែលផ្តល់កិច្ចគាំពារ កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិ បរមា ហើយចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងកសាងប្រព័ន្ធនេះ គឺប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលចាត់ទុកថា ជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ដូច្នេះអត្ថប្រយោជន៍ នៃការអនុវត្តនូវកម្មវិធីជាតិ និងរបបនានា ក្នុងប្រព័ន្ធគាំពារសង្គម គឺផ្តល់ឲ្យក្រុមប្រជាជនគោលដៅ គ្រប់ជ្រុងជ្រោយទៅតាមការគិតគូររបស់កម្មវិធីជាតិ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គោលនយោបាយជាតិគាំពារសង្គមអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផ្ដល់រង្វាន់១លានរៀល ដល់អ្នកផ្ដល់ព័ត៌មានពីការលួចដុតព្រៃ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផ្ដល់រង្វាន់១លានរៀល ដល់អ្នកផ្ដល់ព័ត៌មានពីការលួចដុតព្រៃ

មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.