Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សារវាង ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
25/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សារវាង ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិកសមាជិកាគណៈកម្មការទី២ ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង មានការចូលរួមពី ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សួន សិទ្ធី អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ និង អស់លោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យ ទទួលបន្ទុករបស់គណ:កម្មការទី២នៃរដ្ឋសភា ។

ក្នុងដំណើរចុះបំពេញបេសកកម្ម របស់គណៈកម្មការទី២ នៃរដ្ឋសភា នៅខេត្តសៀមរាបនេះ មានគោលបំណងសិក្សាស្វែងយល់ ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការប្រមូលចំណូលថវិកាជាតិ ដែលជាវិស័យទទួលបន្ទុករបស់គណៈកម្មការទី២ និង អំពីវឌ្ឍនភាពការងារ ប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ព្រមទាំងបញ្ហាប្រឈមរបស់ខេត្ត ដើមី្បរួមគ្នារកនូវដំណោះស្រាយ ។

ដើមី្បក្តាប់បាននូវសភាពការណ៍ទូទៅក្នុងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ការងារសំខាន់លើបញ្ហាប្រឈមនានា និង ទិសដៅរបស់ខេត្ត និងស្ថាប័នពាក់ព័ន្ធនឹងការទទួលខុសត្រូវលើវិស័យទាំង៤ របស់ គណៈកម្មការទី២ លើការអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពប្រសិទ្ធភាព ។ ក្នុងនោះ ឯកឧត្តមក៏បានលើកផងដែរ ពីការបង្ខិតសេវាឲ្យកាន់តែនៅជិតនឹងប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើប្រតិភូកម្មអំណាច ពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធក្នុងការសម្រេច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយនោះ អាជ្ញាធរខេត្ត បានធ្វើការប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទាំង១២ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ដល់ប្រតិភូផងដែរថា អាស្រ័យដោយខេត្ត មានសក្តានុពលទេសចរណ៍ អាជ្ញាធរខេត្តបានកំពុងជំរុញ នូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ ទោះបីការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ក៏ដោយ ។

មានប្រសាសន៍នោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកនូវពីគោលបំណង ក្នុងដំណើរបំពេញ បេសកកម្មនៅខេត្តសៀមរាប គឺសំដៅសិក្សាស្វែងយល់ ឲ្យកាន់ស៊ីជម្រៅទៅលើបញ្ហាមួយចំនួន លើការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយផ្តោតទៅលើ ការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការអនុវត្តច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិ របស់ថ្នាក់ក្រោមជាតិ និង ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២០ សំដៅដល់ការអនុវត្តតួនាទីរបស់ អាជ្ញាធរខេត្ត មន្ទីរ និង អង្គភាពពាក់ព័ន្ធ ក្នុងការកសាង និង អនុវត្តថវិកាថ្នាក់ខេត្ត (ការប្រមូលចំណូលថ្នាក់ក្រោមជាតិ) និង ការអនុវត្តគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់របស់ខេត្ត ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។

ក្នុងនោះឯកឧត្តម ក៏បានលើកផងដែរ អំពីបញ្ហាចំណូល-ចំណាយរបស់ខេត្តប្រចាំឆ្នាំ២០២០ និង ផ្តោតសំខាន់លើវិស័យទេសចរណ៍ ដែលជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់ជាតិ ក្នុងវិស័យទេសចរណ៍ ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ រតនាគារ សាខាគយនិងរដ្ឋាករ និងសាខាធនាគារ បានធ្វើការបង្ហាញអំពីសកម្មភាពការងារ លទ្ធផលការងារ ដែលពាក់ព័ន្ធ និង ការអនុវត្តកម្មវិធីកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និង ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្រ និង ការគ្រប់គ្រងការប្រមូលចំណូល និង បានលើកឡើងអំពីបញ្ហាប្រឈម ព្រមទាំងការអភិវឌ្ឍន៍នូវរាល់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត សំខាន់ដោយផ្តោតទៅលើការងារទឹកស្អាត និង ធារាសាស្ត្រផងដែរ ។

តាមរយៈការលើកឡើងនូវបញ្ហាប្រឈម និង លើកសំណូមពរមួយចំនួន របស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏មានចំណាប់អារម្មណ៍ចំពោះ បញ្ហាការប្រើប្រាស់ទឹកក្រោមដីនៅខេត្តសៀមរាប ដែលជាហានិភ័យមួយ សម្រាប់ទៅថ្ងៃខាងមុខ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គ្រឹះប្រាសាទអង្គរ ដែលជានិមិ្មតរូបជាតិ ។ បញ្ហាទឹកស្អាតគឺជាកត្តា ចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលជាចំណោទបញ្ហាក្នុងការដោះស្រាយជាបន្ទាន់ ដោយអាជ្ញាធរខេត្ត សហការជាមួយអាជ្ញាធរ អប្សរា និង មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការធានាឲ្យខាងតែបាននូបបរិស្ថានទឹកក្រោមដី ក្នុងការទ្រទ្រង់គ្រឹះប្រាង្គប្រាសាទ ដែលជាកេរ្តិ៍មរតករបស់ដូនតាយើង ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូលគ្មានពីរលើលោក ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិទៀតផង ។

ឯកឧត្តមក៏បានលើកផងដែរ អំពីបញ្ហាវីរុសកូរ៉ូណា ដែលបានធ្វើឲ្យប៉ះពាល់វិស័យសេដ្ឋកិច្ចទេសចរណ៍យ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូចនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ។ ឯកឧត្តមបន្តទៀតថា ដំណើរបេសកកម្មសិក្សាស្វែងយល់នេះ គណៈកម្មការយើងបានទទួលនូវ ព័ត៌មានមួយចំនួន អំពីភាពងាយស្រួល និង បញ្ហាប្រឈមរបស់អង្គភាពប្រមូលចំណូល ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់នូវ អនុសាសន៍ ការកែលម្អរ និង បទពិសោធន៍ល្អៗ សម្រាប់ជាចក្ខុវិស័យ ដល់អាជ្ញាធរខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ ក្នុងការដឹកនាំខេត្តឲ្យមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕

អត្ថបទ និងរូបភាព: លោក ម៉ី សុខារិទ្ធ
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: គណៈកម្មការទី២នៃរដ្ឋសភារដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបកំពុងដំណើរការស្ថាបនានិងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាបកំពុងដំណើរការស្ថាបនានិងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស(គ.ខ.ប.ជ សរ)

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស(គ.ខ.ប.ជ សរ)

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.