Saturday, March 6, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស(គ.ខ.ប.ជ សរ)

ដោយ Pothe Thun
25/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស(គ.ខ.ប.ជ សរ)
9
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ សរ)បានរៀបចំប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តបរយុទ្ឋប្រឆាំង អំពើជួញដូរមនុស្សប្រចាំខែកុម្ភៈឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំពីសំណាក់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ក្រុមការងារបច្ចេកទេសទាំង៦ និងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុបប្រមាណ ៥៦នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងបញ្ហាដែលនៅសេសសល់កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ពិនិត្យលើរបាយការណ៍ និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ប្រចាំខែមករា និងខែកុម្ភៈឆ្នាំ២០២០ ព្រមទាំងបានពិនិត្យពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តឆ្នាំ២០២០ និងការរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន។

លោកស្រីយូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្ត បានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយជាច្រើនដែលក្រុមការងារបានអនុវត្តក្នុងរយៈពេលកន្លងមក ព្រមទាំងបានកំណត់ទិសដៅសម្រាប់អនុវត្តបន្តផងដែរ។ លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា៖ អាជ្ញាធរខេត្តដោយមាន លេខាធិការដ្ឋាន គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទី ជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង នឹងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ដោយទទួលបានកិច្ចសហការល្អជាមួយអង្គការដៃគូ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងអ្នកពាក់ព័ន្ឋ ក្នុងការជួយអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋអំពីលិខិតបទដ្ឋានគតិយុត្តិ ឧបាយកលជនល្មើស ការចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសកម្មភាពចេញអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចក្នុងការបង្រា្កបបទល្មើសពាក់ព័ន្ឋទៅនឹងអំពើជួញដូរមនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស មានភាពល្អប្រសើរនិងមានកិច្ចសហការល្អ ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

05/03/2021
រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

05/03/2021

លោកស្រីបន្តទៀតថា ៖យ៉ាងណាក្តីយើងនៅមានចំណុចសេសសល់និងបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ និងបន្តអនុវត្ត ដូចជា ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមិនស្របច្បាប់នៅមានច្រើនដដែល ។ មន្ទីរ-អង្គភាព ក្នុងក្រុមការងារមួយចំនួន នៅមានការប្រឈមលើបញ្ហាធនធានមនុស្ស ថវិកា សម្ភារៈ មធ្យោបាយសម្រាប់ការអនុវត្តភារៈកិច្ចឱ្យមានប្រសិទ្ឋិភាព និងមន្ទីរ-អង្គភាព ពាក់ព័ន្ឋក្រុងស្រុក បានផ្តល់របាយការណ៍មកក្រុមការងារ មានការយឺតយ៉ាវ មួយចំនួនមិនបានផ្តល់របាយការណ៍មកក្រុម គ.ខ.ប.ជ ខេត្ត។

ជាទិសដៅ យើងនឹងបន្តធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតឡើង ។បន្តតាមដាន និងត្រួតពិនិត្យ បទល្មើសជួញដូរធ្វើអាជីកម្មផ្លូវភេទ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត។ ត្រួតពិនិត្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកទៅធ្វើពលករ និងសហការជាមួយដៃគូ ផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ឋ និងការទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈវិទ្យុ និងនៅតាមមូលដ្ឋានផ្ទាល់។ បន្ត ចុះជំរុញនិងតាមដានពលកម្មកុមារនៅតាមឡឥដ្ឋ ។ ធ្វើការទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងខេត្ត ដើម្បីសហការផ្តល់ព័ត៌មាន និងផ្តល់កន្លែងមានសុវត្ថិភាពជូនជនរងគ្រោះ និងបន្តពិនិត្យតាមដាន និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋចំណាកស្រុក ទាំងក្នុងនិងក្រៅប្រទេសឲ្យបានច្បាស់លាស់ និងបញ្ជូនរបាយការណ៍មកលេខាធិការដ្ឋាន ឲ្យបានទាន់ពេលវេលា។

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: គ.ខ.ប.ជ សរគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,194)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (358)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.