Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ដោយ Pothe Thun
25/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់ទទួលបានការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន៣៦០នាក់ មកពីរាជធានីភ្នំពេញ បានមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងនៅតំបន់រមណីយដ្ឋានអង្គរ ដែលការចុះសិក្សាស្វែងយល់នេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

បើតាមលោកសាស្ត្រាចារ្យ អ៊ិន សារិន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា អ្នកជំនាញអាជ្ញាធរជាតិអប្ស រាបានចំណាយពេលវេលា ចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រអង្គរដល់និស្សិត និងចាប់អារម្មណ៍ជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរ ពិសេសលើការថែរក្សាមរតក វប្បធម៌ ជំនឿអរូបីជាមួយអ្នកស្រុក ។

លោកសាស្ត្រាចារ្យ ក៏សង្ឃឹមជឿរជាក់ថា ទស្សនកិច្ចសិក្សានាពេលនេះវានឹងអាចធ្វើឲ្យ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមការងារស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កាន់តែមានទំនាក់ទំនងជិតស្និទ្ធ ដើម្បីផ្តល់ឱកាស ចំណេះដឹង ការងារដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀនសូត្របន្ថែមពីទីនេះកាន់តែច្រើននៅថ្ងៃអនាគត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ តំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នការងារមួយបានផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈច្រើនជាងគេសម្រាប់ហាត់ការរយៈពេលខ្លី និងការងារអចិន្ត្រៃយ៍ផងដែរ ពិសេសមហាវិទ្យាល័យបុរាណវិទ្យា ។

លោក រិទ្ធី បន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយក្នុងការផ្តល់កិច្ចសហការ ការបណ្តុះបណ្តាល និងទទួលយកនិស្សិតទាំងក្នុងពេលកំពុងសិក្សា និងបញ្ចប់ការសិក្សាហើយ ដើម្បីមកអនុវត្តកិច្ចការនៅទីនេះតាមគម្រោងនីមួយៗ ដែលធ្លាប់បានផ្តល់ជូនកន្លងមក ហើយនឹងមានជាបន្តបន្ទាប់ទៀត ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្រវត្តិសាស្ត្រអង្គរសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.