Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដីជិត៥ពាន់ក្បាលដីបន្ថែមក្នុងសង្កាត់សំបួរត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ឬជំទាស់តវ៉ាក្នុងករណីមានភាពមិនប្រក្រដី ឬទាមទារឱ្យកែតម្រូវ

ដោយ Pothe Thun
27/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដីជិត៥ពាន់ក្បាលដីបន្ថែមក្នុងសង្កាត់សំបួរត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ឬជំទាស់តវ៉ាក្នុងករណីមានភាពមិនប្រក្រដី ឬទាមទារឱ្យកែតម្រូវ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងនោះមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ចំនួន៤៦៣៦ ក្បាលដី ក្នុងភូមិចំនួន៣រួមមាន ភូមិសំបួរ ភូមិវាល ភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ដែលទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ខែកុម្ភះ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យខាងលើថា កាបិទផ្សាយនេះ អាជ្ញាធរទុករយៈពេល១៥ថ្ងៃ ដោយគិតទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក តម្រូវឲ្យម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ ផ្ទៀងផ្ទាត់មើលទិន្នន័យនេះឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុក្រឹត ត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលហៅថា ប័ណ្ណកម្មសិទ្ធិ ព្រោះថា នេះជាឱកាសចុងក្រោយ ដែលម្ចាស់កម្មសិទ្ធិទាំងអស់ មានសិទ្ធិធ្វើការ កែតម្រូវ ឬជំទាស់តវ៉ាបាន ក្នុងករណីដែលពិនិត្យមើលទៅឃើញថាមានកំហុសឆ្គង មកគណៈកម្មការរដ្ឋបាល ។ លោកបន្តថាក្រោយពីបញ្ជប់ការបិទផ្សាយ សាធារណៈនេះ គណៈកម្មការរដ្ឋបាលនិងលើកសំណើរ ទៅអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្រេច ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្តុជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងអ្នកកាន់កាប់ដីដែលបានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ និងជាក្បាលដីដែលមិនមានទំនាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះលោក បូ ម៉េងគ្រី អភិបាលរងក្រុងសៀមរាប បានឱ្យដឹងដែរថា ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់យកទៅប្រើប្រាស់ក្នុងហេតុផលផ្សេងៗ ឬទុកជាឯកសារសំអាងនៅពេលមានទំនាស់ដីធ្លីកើតឡើង។ ជាក់ស្តែងការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធពិតជាអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តហើយនិងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី រួមទាំងស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ ។

គួរំលឹកដែរថា កន្លងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប បានបិទផ្សាយ និងចែកប័ណ្ណកម្មសិទ្ធដីធ្លីក្នុងក្រុងសៀមរាប បានចំនួន៩សង្កាត់រួចមកហើយរួមមាន សង្កាត់សៀមរាប ០៧ភូមិ សង្កាត់សាលាកំរើក ០៧ភូមិ , សង្កាត់ស្វាយដង្គំ១៤ភូមិ , សង្កាត់ជ្រាវ០៧ភូមិ , សង្កាត់ស្លក្រាម០៨ភូមិ , សង្កាត់គោកចក០៣ភូមិ និងសង្កាត់នគរធំ ០១ភូមិ សង្កាត់ស្រង៉ែ០១ភូមិ និងសង្កាត់សំបួរចំនួន២លើកសរុប០៥ភូមិ ។ ជាមួយគ្នានោះ ស្រុកចំនួន០៤ មានស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង , ស្រុកពួក និង ស្រុកក្រឡាញ់ក៏បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមួយចំនួនផងដែរ ៕
អត្ថបទ ៖ លោក បុង ឆវ័ន
រូបថត ៖ លោក ធន់ ពូថេ

Tags: ប្លង់ដីសង្កាត់សំបួរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត

សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំសៀមរាប

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប៖ ប្រជាជនកម្ពុជាមិនមែនជាអ្នកមាន តែទឹកចិត្តមនុស្សធម៌និងមិត្តភាពធំធេង

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.