Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត

ដោយ Pothe Thun
27/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប មានប្រសាសន៍ស្នើសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរសុខភាព មេត្តាចូលរួមយ៉ាងផុលផុសនូវការផ្តល់មតិយោបល់ចូលរួមចំណែកកែលំអរសេវា ពិសេសអំពីបញ្ហាដែលបានជួបប្រទះនាពេលកន្លងមក នៅតាមមូលដ្ឋានរបស់ខ្លួនលើកជាបញ្ហាជូនអង្គពិភាក្សា ដើម្បីជាយុទ្ធសាស្ត្រសំរាប់ការអនុវត្តន៏បំពេញបន្ថែមនៅឆ្នាំខាងមុខបន្តទៀត។

លោកបានតទៀតថា ៖ អាជ្ញាធរខេត្ត ជានិច្ចជាកាលតែងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលក្នុងកិច្ចគាំទ្រនូវរាល់ឧបសគ្គ និងតម្រូវការរបស់មន្ទីរសុខាភិបាលខេត្ត និង កិច្ចការជាច្រើន ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការចូលរួមអន្តរាគមន៍ទប់ស្កាត់ជម្ងឺឆ្លងរាត្បាតនានា ពិសេសទប់ស្កាត់ជម្ងឺឆ្លងអន្តរជាតិ និងដំណោះស្រាយជាបន្តបន្ទាប់ជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ។ ពិសេសធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកប ដោយភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្ត។ កត្តាទាំងនេះបានជម្រុញឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្ត ជាពិសេស វិស័យទេសចរណ៍ ដែលជាសក្តានុពលយ៉ាងខ្លាំងក្លាសម្រាប់ខឿនសេដ្ឋកិច្ចជាតិ គួបផ្សំជាមួយវិស័យសុខាភិបាលធានាបាននូវគុណភាព និងការទទួលខុសត្រូវខ្ពស់ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងខេត្ត មានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ពិន ប្រាកដ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលបានបង្កលក្ខណៈឱ្យមានការសហការយ៉ាងជិតស្និទ្ធ រវាងអង្គភាពវិស័យសុខាភិបាលជាមួយអង្គការដៃគូអភិវឌ្ឍន៏ មន្ទីរ-អង្គភាពនានា សប្បុរសជន និងអាជ្ញាធរមូលដ្ឋានជុំវិញខេត្ត ពិសេសទំនាក់ទំនងល្អជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលបានជម្រុញឱ្យវិស័យសុខាភិបាលក្នុងខេត្តមានការរីកចម្រើនគួរជាទីមោទនៈភាព និងបានថ្លែងអំណរគុណផងដែរដល់ដៃគូរសុខភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង មន្ត្រីសុខាភិបាលក្នុងខេត្តទាំងអស់ ដែលមានស្មារតីខ្ពស់ក្នុងការជ្រោមជ្រែងលើវិស័យសុខាភិបាលនាពេលកន្លងមកក៍ដូចនៅពេលអនាគត។

ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ក្រសួងសុខាភិបាលមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមសហការយ៉ាងល្អពីរដ្ឋអំណាចអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍ ភាគីពាក់ព័ន្ឋក៍ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បំរើឱ្យវិស័យសុខាភិបាល ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ដ រយៈពេលពេញមួយឆ្នាំក្នុងការដឹកនាំ និងអនុវត្ដនូវតួនាទី ភារកិច្ច តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់សម្រចបានជោគជ័យជាច្រើនគួរឱ្យកត់សំគាល់ ជាអាថ៌សមិទ្ធផលជាច្រើនដែលមន្ទីរសុខាភិបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៩ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ។ វិស័យសុខាភិបាលគឺជាវិស័យអាទិភាពក្នុងការផ្តល់សេវាបង្ការ ការអប់រំលើកកំពស់សុខភាព ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងថែទាំជំងឺ ការស្តារនិតិសម្បទា តាមរយៈការផ្តល់សេវាមានគុណភាព សុវត្ថិភាព និងប្រសិទ្ឋភាព នៅតាមមូលដ្ឋានសុខាភិបាល ពង្រឹងប្រព័ន្ឋបញ្ជូនអ្នកជំងឺ ការផ្តល់សេវាតាមសហគមន៍ ជាពិសេសនៅក្នុងតំបន់ជនបទ ដែលប្រជាជនពិបាកមកទទួលសេវា។ តាមរយៈអង្គសន្នីបាតរយៈពេលពីរថ្ងៃ ឯកឧត្តម បានជំរុញដល់សមាជិក សមាជិកានៃអង្គសន្និបាត នាំគ្នាជជែកពិភាក្សាលើបញ្ហាសេសសល់ ដោយពិនិត្យ និងវាយតម្លៃឱ្យបានស៊ីជម្រៅរាល់សកម្មភាពការងារ ដែលយើងបានអនុវត្ដរយៈពេល១ឆ្នំាកន្លងមក ហើយក៍ត្រូវធ្វើការពិភាក្សា ការផ្តល់អនុសាន៍តាមរយៈអង្គសន្និបាតប្រកបដោយចក្ខុវិស័យ ដើម្បីមានមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការ យុទ្ធសាស្ដ្រថ្មីៗ សំរាប់អនុវត្ដបន្ដឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២០ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខភិបាលខេត្តបានឱ្យដឹងថា៖ខេត្តសៀមរាបមានមណ្ឌលសុខភាព៩៣កន្លែង មានមន្ទីរពេទ្យបង្អែកស្រុក៤កន្លែង មន្ទីរពេទ្យខេត្ត១ មន្ទីរពេទ្យកុមារ២កន្លែង មន្ទីរពេទ្យឯកជន៥កន្លែង មន្ទីរពហុព្យាបាលនិងមន្ទីរសម្រាកព្យាបាល៣៤កន្លែងមន្ទីរពេទ្យមាត់ធ្មេញ៦កន្លែង បន្ទប់ពិនិត្យពិគ្រោះជំងឺ១៥៦ បន្ទប់ថែទាំផ្ទៃពោះ៤៤ បន្ទប់ថែទាំជំងឺ១៥១ ឱសថស្ថាន៣២៥ ឱសថបុរាណ៥ កំពុងផ្តល់សេវាតាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការទទួលយកសេវាសុខភាព។
អត្ថបទ និងរូបថត ៖ យូ វង្ស

Tags: ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបសន្និបាតបូកសរុបលទ្ឋផលការងារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានការិយាល័យកុងស៊ុលចិនប្រចាំសៀមរាប

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប៖ ប្រជាជនកម្ពុជាមិនមែនជាអ្នកមាន តែទឹកចិត្តមនុស្សធម៌និងមិត្តភាពធំធេង

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.