Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្តសៀមរាប អំពាវនាវដល់ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ទាំងអស់សូមរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលមកស្នាក់នៅ និងមកកម្សាន្តក្នុងខេត្តសៀមរាប ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក

ដោយ Pothe Thun
02/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិបាលខេត្តសៀមរាប អំពាវនាវដល់ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ទាំងអស់សូមរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលមកស្នាក់នៅ និងមកកម្សាន្តក្នុងខេត្តសៀមរាប ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក
922
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី វិធានការសម្រួលផ្នែកពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យ អចលទ្រព្យ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ សូមចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ខណៈនៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ដោយសារតែវិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយនៃការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រមូលចំណូលចូលថវិការដ្ឋ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិទាំងមូល ដូចនេះការថមថយនៃចំណូលពីវិស័យទេសចរណ៍ បានជះឥទ្ធពល ដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសគឺប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលពីវិស័យទេសចរណ៍ នៃខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ នៃព្រះរាជណាចក្រកម្ពុជាយើង ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ដូចយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា វត្តមានរបស់វីរុស COVID-19 ដែលបានផ្ទះឡើងក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន កន្លងមកនេះ ហើយដែលកំពុងតែវាយលុកប្រទេសចំនួន៥៧ នៅលើពិភលោក បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ហើយបើទោះបីជាប្រទេសកម្ពុជា យើង នៅមិនទាន់មានករណីឆ្លងវីរុសដ៏កាចសាហាវនេះក្តី ក៏ប៉ុន្តែយើងក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ព្រោះការរីករាលដាលនេះ ធ្វើឱ្យស័យទេសចរណ៍ និងវិស័យអចលទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា និង នៅទូទាំងពិភពលោក បានជួបប្រទះនូវបញ្ហាជាច្រើន ជាពិសេសចំនួនភ្ញៀវទេសចរ ធ្លាក់ចុះយ៉ាងគំហុកគួរឱ្យកត់សំគាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា អនុវត្តតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដ៏មុតស្រួច និងការពង្រឹងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងនេះ ដោយបានដាក់ចេញនូវវិធានការភ្លាមៗ ដើម្បីជួយទ្រទ្រង់ដល់វិស័យមួយចំនួន បូករួមទាំងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានការកើនឡើងឡើងវិញ ។

គួររំលឹកថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ នៅនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បញ្ហាបង្កដោយជំងឺ COVID-19 នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ និង បានអំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក ដើរឱ្យស្គាល់គ្រប់កន្លែងកម្សាន្តនៅក្នុងស្រុក ពិសេសពលរដ្ឋខ្មែរទៅលេងរមណីយដ្ឋានអង្គរ គួរប្រើមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់អ្នកមគ្គុទ្ទេសក៍ ។សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍គិតគូរលើបញ្ហានេះ ប៉ុន្តែការធ្វើបែបនេះមិនមែនជាការចាប់បង្ខំនោះទេ គ្រាន់តែជាការរួមគ្នាជួយដល់មុគ្គទ្ទេសក៍ទេសចរណ៍ ។

ក្នុងវេទិកាសំណួរ-ចម្លើយជាមួយអ្នកសារព័ត៌មាន និងគណបក្សនយោបាយមួយចំនួន នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលធ្លាប់និយមចូលចិត្តចេញដើរលេងកម្សាន្តនៅក្រៅប្រទេស សូមវិលមកធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញឲ្យចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង។

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវយ៉ាងដូច្នេះថា «ឥឡូវនេះ ជើងហោះហើរមួយចំនួនក៏ត្រូវបានផ្អាក ហើយភាពមិនច្បាស់លាស់នៃជំងឺ Covid-19 នៅក្រៅប្រទេសក៏ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង ១លាននាក់ សូមបកមករកការធ្វើដំណើរក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះត្រូវគិតជាអាទិភាពខ្ពស់ទៅខេត្តសៀមរាប»។

សម្តេច ហ៊ុន សែន បានបន្តថា ការធ្វើយ៉ាងដូច្នេះ កម្ពុជាអាចសន្សំរូបិយបណ្ណផង ឱ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសរបស់ខ្លួនកាន់តែច្បាស់ផង និងដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ជាតិ នាកំលុងពេលនៃការធ្លាក់ចុះភ្ញៀវទេសចរបរទេស ហើយសម្តេចតេជោក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ សូមបន្ធូរបន្ថយថ្លៃស្នាក់នៅដល់ភ្ញៀវទេសចរ ជាជាងទុកបន្ទប់ឱ្យនៅទំនេរចោល ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

 

Tags: ចាស់សណ្ឋាគារនិងផ្ទះសំណាក់អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លើគម្រោងទីក្រុងវៃឆ្លាត

អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លើគម្រោងទីក្រុងវៃឆ្លាត

ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.