Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សចំនួន៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 គឺមានសុខភាពជាធម្មតា

ដោយ Pothe Thun
06/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្សចំនួន៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 គឺមានសុខភាពជាធម្មតា
12.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា មនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគកូវីដ-19 មានសុខភាពល្អជាធម្មតា ដូចមនុស្សទូទៅដែរ។ លោកជំទាវថ្លែងបែបនេះ ក្រោយពេលលោកជំទាវទៅសួរសុខទុក្ខពួកគាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា មនុស្ស៤នាក់នោះ មានស្រី២នាក់ ប្រុស២នាក់ ត្រូវបានដាក់នៅក្នុងបន្ទប់ដាក់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ហើយរហូតមកដល់នេះ អ្នកទាំង៤នាក់នោះមានសុខភាពល្អធម្មតា មិនមានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទោះទេ។ លោកជំទាវបានបញ្ជាក់ថា លោកជំទាវទទួលបានពីពួកគាត់ទាំង៤នាក់នោះ គឺជនជាតិជប៉ុនបានចាត់ចែងនិតិវិធីនៃការការពារចម្លងរោគនៅកន្លែងធ្វើការរបស់គាត់បានយ៉ាងល្អ ដោយបានឲ្យបុគ្គលិកគាត់លាងដៃនឹងអាកុល និងពាក់ម៉ាសផងដែរ។ជាពិសេសសម្រាប់ជនជាតិជប៉ុននោះផ្ទាល់ គាត់ក៏បានព្យាយាមឲ្យបុគ្គលិកគាត់នៅឲ្យឆ្ងាយពីគាត់ ចំម្ងាយ១ម៉ែត្រពេលនិយាយគ្នា នៅពេលដែលគាត់ដឹងថា គាត់មិនស្រួលខ្លួន។ បើទោះជាយ៉ាងនេះក្តី កម្ពុជាបានចាត់ការវិធានការបង្កាតាមនីតិវិធីប្រតិបត្តិស្តង់ដារបស់អង្គការសុខភាពពិភពលោក។

បើតាមលិខិតរបស់លោក អ៊ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុនម្នាក់ ដែលឆ្លងជំងឺ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម។ លោក អ៊ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាប នៅម៉ោង២០ និង៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ន្រទេសវៀតណាម រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន ហើយប្រទេសជប៉ុនរកឃើញវិជ្ជមានកូវីដ-19 នៅទីនោះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព ៖ បូ សាវី

Tags: COVID-19ក្រសួង​សុខាភិបាលមេរោគកូវីដ-19
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)

កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)

ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង

ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.