Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងឧស្សាហកម្ម សិប្បកម្ម រៀបចំទិវាអន្តរជាតិនារី ខួបលើកទី១០៩ នៅខេត្តសៀមរាប

ដោយ Pothe Thun
09/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងឧស្សាហកម្ម សិប្បកម្ម រៀបចំទិវាអន្តរជាតិនារី ខួបលើកទី១០៩ នៅខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី (៨មីនា) នៅខេត្តសៀមរាប គឺ១ថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាល បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយប្រកាសថា បានរកឃើញអ្នកផ្ទុកវារុស កូវីត-១៩ លើបុរសកម្ពុជាម្នាក់នៅខេត្តសៀមរាបនោះ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងថា ការរៀបចំកម្មវិធីនេះ គឺជាកម្មវិធីគ្រោងទុកមួយ ក៏ប៉ុន្តែមិនបានលុបចោលវិញនោះទេ នៅពេលដែល កូវីត-១៩ វត្តមាននៅលើបុរសកម្ពុជាម្នាក់នោះ ដែលនេះ គឺជាសារនយោបាយមួយ បង្ហាញអំពីជំនឿទុកចិត្ត លើចំណាត់ការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិការណ៍ទប់ស្កាត់ កូវីត-១៩ នៃក្រសួងសុខាភិបាលកម្ពុជា ជាមួយនឹងកិច្ចគាំទ្រសហការពីសំណាក់អង្គការសុខភាពពិភពលោក។

ឯកឧត្តម មានប្រសាសន៍ថា ក្នុងស្ថានភាពនៃការព្រួយបារម្ភអំពីការរីករាលដាលនៃវារុស កូវីត-១៩ ចាំបាច់ណាស់ គឺត្រូវពឹងផ្អែកលើតួនាទីរបស់នារីជាកូនច្បងក្នុងគ្រួសារ និងតួនាទីស្រ្តីជាមេផ្ទះ ដែលត្រូវមើលថែ ចាត់ចែងក្នុងគ្រួសារ ទាំងការហូបចុក ការធ្វើអនាម័យ ជាដើម។ល។ ដែលទាំងនោះគឺជាការអនុវត្តវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយដោយស្ថាប័នជំនាញ ពិសេស ក្រសួងសុខាភិបាល។ ឯកឧត្តម សង្កត់ធ្ងន់ថា ( អនុវត្តការចូលរួមទប់ស្កាត់វារុស កូវីត-១៩ ដោយផ្តើមចេញពីប្រជាពលរដ្ឋម្នាក់ គ្រួសារមួយ នោះទើបសង្គមជាតិចៀសផុតពីការព្រួយបារម្ភ និងចៀសផុតពីជម្ងឺភ័យខ្លាច )។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក៏ជាការចែករំលែកក្នុងទិវាអន្តរជាតិនារីនោះផងដែរ ឯកឧត្តមបង្ហាញថា សុភមង្គលក្នុងគ្រួសារ គឺបានមកពីការកសាងរួមគ្នារវាងស្វាមីនិងភិយា។ មិនមានមនុស្សណាល្អឥតខ្ចោះនោះទេ សំខាន់ត្រូវតែព្យាយាមលុបបំបាត់ឲ្យបាន ការមើលឃើញតែចំណុចអវិជ្ជមានរបស់ដៃគូ ជាងនេះគឺត្រូវយល់និងទទួលស្គាល់អំពីតម្លៃរបស់ស្រ្តី និងយេនឌ័រ។ ការបែកបាក់គ្រួសារ គ្មានពេលវេលាសម្រាប់កសាងសុភមង្គលគ្រួសារ បំរើភារកិច្ចអង្គភាពរបស់ខ្លួន និងចូលរួមក្នុងចលនាសង្គមនោះទេ៕

អត្ថបទ និងរូបភាព៖ ងិន គីមឡេង

Tags: ទិវា​អន្តរជាតិ​នារី ៨​មីនាសាខាសមាគមនារីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុនៃជំងឺកូវីត១៩

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុនៃជំងឺកូវីត១៩

កិច្ចសហប្រតិបត្តិការដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស

កិច្ចសហប្រតិបត្តិការដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស

បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤

បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.