Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កិច្ចសហប្រតិបត្តិការដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស

ដោយ Pothe Thun
09/03/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កិច្ចសហប្រតិបត្តិការដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដំណាំកសិ-ឧស្សាហកម្ម ជាប្រភេទដំណាំកែច្នៃនំចំណី ម្សៅភេសជ្ជៈ ជាអាហារផ្សេងៗទៀត ឬជាឱសថអាហារបំប៉នជាដើម ត្រូវបានស្ថិតក្នុងគម្រោងដាំដុះចំនួន ១លានកូន លើផ្ទៃដីប្រមាណជា ១ ៦០០ហិចតា ក្នុងបណ្តាខេត្តចំនួន១២ ( សៀមរាប បាត់ដំបង ពោធិសាត់ កំពង់ធំ កំពង់ចាម ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ កំពង់ឆ្នាំង មណ្ឌលគិរី កំពត និងខេត្តព្រះវិហារ។ ប្រភេទដំណាំនេះងាយស្រួលក្នុងការថែទាំដាំដុះ ធន់ទ្រាំនឹងបរិស្ថានជុំវិញ មានអាយុកាលប្រមូលផលរហូតដល់៦០ឆ្នាំ ផ្លែកាកាវ មានទីផ្សារធំទូលាយនៅក្នុងតំបន់អាស៊ី និងនៅតំបន់អ៊ឺរ៉ុប ។

លោកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុន ហ្វេមីលី កាកាវ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីអំពី កិច្ចសហប្រតិបត្តិការ ដាំដុះដំណាំកាកាវ និងប្រមូលទិញផលផ្លែកាកាវពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស ដែលការចុះហត្ថលេខានេះ បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ នៅខេត្តសៀមរាប។

បើសិនជាមានការថែទាំល្អ ដំណាំការកាវ នឹងចាប់ផ្តើមចេញផ្លែផ្កាក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំ។ ឆ្នាំដំបូងអាចផ្តល់ផលតិចតួច គឺក្នុង១ដើមប្រហែលជា២០គីឡូក្រាម ក៏ប៉ុន្តែនៅឆ្នាំបន្ទាប់ កាកាវនឹងផ្តល់ផលទ្វេដង ហើយក្នុង១ឆ្នាំកសិករអាចប្រមូលផលពី ២ ទៅ ៤ដងក្នុង១ឆ្នាំ ដោយសារតែធម្មជាតិដំណាំកាកាវ ផ្តល់ផលផ្លែផ្កាពុំមានរដូវកាលនោះទេ គឺផ្លែផ្កាវិលជុំក្នុង១ឆ្នាំៗ មានន័យថា ប្រមូលផលរួច វានឹងចេញផ្កាផ្លែបន្តទៀត។ នៅក្នុងឆ្នាំទី៣ កាកាវមួយដើមផ្តល់ផលពី ៥០ ទៅ ៦០គីឡូក្រាម ឆ្នាំបន្ទាប់ទៀត ពី ៧០ ទៅ ១០០គីឡូក្រាម និងគ្រប់អាយុពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ ១៥០គីឡូក្រាម។ តម្លៃផ្លែកាកាវស្រស់ ១តោន ស្មើនឹង ៣០០ដុល្លារអាមេរិក ផ្លែកាកាវសម្ងួត មានតម្លៃក្នុង ១តោន ២ ៥០០ដុល្លា។ ក្នុង១តោនផ្លែកាកាវស្រស់ ស្មើនឹង ១៤២គីឡូក្រាម នៃផ្លែកាកាវសម្ងួត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្នុងនាមជាម្ចាស់ផ្ទះនៃការចុះហត្ថលេខានេះ ចាប់អារម្មណ៍ថា M.O.U លើកិច្ចសហប្រតិបត្តិការដាំ និងប្រមូលទិញផ្លែកាកាវ និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីផ្សព្វផ្សាយបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដែលផ្តោតទៅលើការដាំដំណាំកាកាវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនិងការនាំចេញផលិតផល-អនុផលផ្លែកាកាវ ទៅកាន់ទីផ្សាអន្តរជាតិ គឺជាឱកាសថ្មីមួយថែមទៀត សម្រាប់កសិករខ្មែរបានលក់នាំចេញផលិតផលកសិ-ឧស្សហកម្ម ក្រៅពីផ្លែស្វាយចន្ទី និងដំឡូងមី ។

អត្ថបទ និងរូបភាព៖ ងិន គីមឡេង

Tags: ដំណាំកាកាវទំនិញនាំចេញទៅក្រៅប្រទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤

បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.