Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សណ្ឋាគារចំនួន០៣ទៀតនៅខេត្តសៀមរាប សម្រេចបញ្ចុះតម្លៃពិសេស៥០ភាគរយជាកញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ទូទៅ ចាប់ពីពេលនេះទៅដល់ខែឧសភា

ដោយ Pothe Thun
16/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
700
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក សេង សេរីវុទ្ធ ប្រធានទីផ្សារនៃក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សត មានឲ្យដឹងថា ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន០៣ គឺ ៖ ១. សណ្ឋាគារម៉េម័រ ម៉េម័រ ផាឡេស រីសត និងស្ប៉ា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ , ២. សណ្ឋាគារ ម៉េម័រ សៀមរាប ហូថែល ជាសណ្ឋាគារលំដាប់ផ្កាយ៤ និង សណ្ឋាគារ ម៉េម័រ ដឺអង្គរ ប៉ូទិច ហូថេល ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែរនោះ បានសម្រេចបញ្ចុះតម្លៃពិសេស៥០ភាគរយជាកញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចាប់ពីពេលនេះទៅដល់ខែឧសភា ឆ្នាំ២០២០ ។

លោក សេង សេរីវុទ្ធ បានពន្យល់ថា ការបញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែភ្ញៀវណាដែលមកស្នាក់នៅក្នុងសណ្ឋាគារក្នុងរយៈពេល១០ថ្ងៃ ក្នុងនោះសណ្ឋាគារម៉េម័រ ម៉េម័រ ផាឡេស រីសត និងស្ប៉ា បញ្ចុះតម្លៃនៅសល់តែ ៧៥០ដុល្លារអាមេរិក , សណ្ឋាគារ ម៉េម័រសៀមរាប ហូថែល បញ្ចុះតម្លៃនៅសល់តែ ២៨០ដុល្លារអាមេរិក និង សណ្ឋាគារ ម៉េម័រ ដឺអង្គរ ប៉ូទិច ហូថេល បញ្ចុះតម្លៃនៅសល់តែ ៣៥០ដុល្លារអាមេរិក ហើយអតិថិជនដែលជាវយកកញ្ចប់ពិសេសនេះ នឹងទទួលបាននាមប័ណ្ណពីសណ្ឋាគារ ដែលមានសុពលភាពរហូតដល់ខែកញ្ញាឆ្នាំ២០២០ និងអាចយកនាមប័ណ្ណនោះ ទៅឱ្យអ្នកផ្សេងមកស្នាក់នៅជំនួស ហើយខាងសណ្ឋាគារនឹងដកចំនួនថ្ងៃចេញទៅតាមនោះ លុះត្រាតែអស់ចំនួនថ្ងៃដែលបានកក់ ។

លោក សេង សេរីវុទ្ធ បានឲ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងជាពិសេសតបតាមការសំណូមពររបស់អាជ្ញាធរខេត្ដសៀមរាប ក៏ដូចជាក្រសួងទេសចរណ៍ ធ្វើយ៉ាងណារៀបចំកញ្ចប់តម្លៃនិងផ្តល់សេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ដស្នាក់នៅក្នុងខេត្ដសៀមរាបឱ្យបានយូរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សណ្ឋាគារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា ស្ថិតក្នុងក្រុងសៀមរាប ជាសណ្ឋាគារលំដាប់ផ្កាយ៥ដែរនោះ បានសម្រេចបញ្ចុះតម្លៃ៥៤ភាគរយនៃតម្លៃមុនសរុប១៧៥ដុល្លាក្នុងមួយយប់ សម្រាប់ភ្ញៀវទេសចរជាតិ ក្នុងរយៈពេល៣ខែ ដោយចាប់ពីខែមីនា ដល់ដំណាច់ខែឧសភាឆ្នាំ២០២០ខាងមុខនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហាសកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ ។

សូមបញ្ជាក់ថា ក្នុងខេត្តសៀមរាប មានសេវាកម្មស្នាក់នៅជាសណ្ឋាគារចំនួន២២៨កន្លែង ស្មើនឹង១៤.៥៩៩បន្ទប់ ក្នុងនោះ សណ្ឋាគារផ្កាយ៥ចំនួន២០កន្លែង ស្មើនឹង៤០៤៦បន្ទប់ , សណ្ឋាគារផ្កាយ៤ ចំនួន២២កន្លែង ស្មើនឹង២៧២៥បន្ទប់ , សណ្ឋាគារផ្កាយ៣ ចំនួន៨កន្លែង ស្មើនឹង៤៩២បន្ទប់ , សណ្ឋាគារផ្កាយ២មួយកន្លែង និង ផ្ទះសំណាក់មានចំនួន២៤៨កន្លែង ស្មើនឹង៤.២៩៣បន្ទប់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សតសណ្ឋាគារខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយសង្គ្រោះបន្ទាន់ ជូនដល់គ្រួសារចំនួន០៦គ្រួសារនៅឃុំស្រុកវ៉ារិន ដែលលំនៅដ្ឋានរងគ្រោះដោយសារគ្រោះធម្មជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយសង្គ្រោះបន្ទាន់ ជូនដល់គ្រួសារចំនួន០៦គ្រួសារនៅឃុំស្រុកវ៉ារិន ដែលលំនៅដ្ឋានរងគ្រោះដោយសារគ្រោះធម្មជាតិ

ជំនួយសម្ភារៈបរិក្ខារសុខាភិបាល ប្រយុទ្ធប្រឆាំងការចម្លងជំងឺកូវីតរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅរាត្រីនេះ

ជំនួយសម្ភារៈបរិក្ខារសុខាភិបាល ប្រយុទ្ធប្រឆាំងការចម្លងជំងឺកូវីតរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅរាត្រីនេះ

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.