Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត នៅតែជាទីចាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិ

ដោយ Pothe Thun
24/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត តែងលេចឡើង២ដង ក្នុងមួយឆ្នាំ ដែលត្រូវគេមើលឃើញថា បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនេះ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃចុងក្រោយ ព្រឹត្តិការណ៍នេះ ដែលគេមើលឃើញថា មានការធ្លាក់ចុះចំនួនទេសចរដែលមកទស្សនា ដោយសារការភ័យខ្លាចនៃជំងឺកូវីត១៩។

អ្នកសិក្សាស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី(Equinox)តែងតែកើតមានពីរដងក្នុង១ឆ្នាំ ដោយនៅរដូវប្រាំង(VernalEquinox)កើតទ្បើងនៅក្នុងខែមីនា និងសមរាត្រីនៅរដូវវស្សា(Autumnal Equinox) កើតទ្បើងនៅក្នុងខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះ ពេលថ្ងៃមានរយៈពេលយូរជាងពេលយប់ ហើយខ្លះទៀតពេលយប់មានរយៈពេលយូរជាងពេលថ្ងៃវិញ។

ជាទូទៅ គេអាចមើលព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមស្រាងៗ ចាប់ម៉ោង៥និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក ពីក្លោងទ្វារកណ្តាលនៃគុកតារាជ ឬក្លោងទ្វារធំខាងលិច។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា សម្រាប់ព្រឹត្តិការណ៍ថ្ងៃរះកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ គឺមិនមែនរះចំតាំងពីក្រោមរហូតដល់លើនោះទេ គឺថ្ងៃរះដំបូងនៅឈៀងខាងត្បូង ឬខាងស្តាំកំពូលកណ្តាលបន្តិច រហូតដល់អំឡុងម៉ោង៦:៣០នាទីព្រឹក ទើបថ្ងៃនេះបានរំកិលទៅចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ហើយការរះចំកណ្តាល និងកិបកំពូលប្រាង្គនៃប្រាសាទអង្គរវត្តនេះ គឺមានរយៈពេលតែប្រមាណ៥០វិនាទីប៉ុណ្ណោះ។ ព្រោះថា ព្រះអាទិត្យនេះ វាវិលរហូត វាមិនអាចនៅឱ្យហ្នឹងពីលើកំពូលប្រាសាទបានយូរនោះទេ។

អត្ថបទ និងរូបភាព៖ ឃុត សៅ និង ងិន គឹមឡេង
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ​ប្រាសាទអង្គរវត្ត​ព្រះអាទិត្យរះណ្ដាលប្រាសាទអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.