Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជ្ញាធរ​ជាតិ​អប្សរាដាក់តាំង​បង្ហាញ​រូបថតស្ដីពី​សកម្មភាពនិង​សមិទ្ធផល​សំខាន់ៗដែល​អាយ​ស៊ី​ស៊ី​-​អង្គរ សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​

ដោយ Pothe Thun
29/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​អបអរសាទ​រ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ដាក់តាំង​បង្ហាញ​រូបថត ស្ដីពី​សកម្មភាព និង​សមិទ្ធផល​សំខាន់ៗ ដែល​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​លើ​ការងារ​ជួសជុល និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​រយៈពេល​២៥​ឆ្នាំ នៅ​សួនច្បារ ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ពិ​ព័ណ៌​រូបភាព​បង្ហាញ​ពី​សកម្មភាព និង​សមិទ្ធផល​សំខាន់ៗ​នេះ ធ្វើឡើង​ក្នុង​គោលបំណង អបអរសាទរ​នៃ​ការបង្កើត​គណកម្មាធិកា​រ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី អង្គរ ក្នុង​រយៈពេល​២៥​ឆ្នាំ ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៨ ហើយ​ការតាំង​បង្ហាញ​នេះ គឺ​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ​បាន​ឃើញ​ថា ក្រុមការងារ​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ថា​តើ​ពួកគាត់​បាន​ខិតខំ​ប្រឹងប្រែង​និង​ភាព​អត់ធ្មត់​យ៉ាងណាខ្លះ ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ។​

​លោក ឡុង កុសល បាន​បញ្ជាក់ទៀតថា ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​មោទនភាព​របស់​ព្រះរាជណាចក្រ​កម្ពុជា ដែល​ជា​មហាអំណាច​វប្ប​ធម៌ និង​មាន​ប្រវត្តិសាស្ត្រ​យូ​លង់​មកហើយ និង​ដើម្បី​បណ្តុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រលាញ់ ចូលរួម​ថែរក្សា​បេតិកភណ្ឌ វប្បធម៌ ទំនៀម​ទំ​ម្លាប់​ប្រពៃណី​ផូរផង់​របស់​ខ្មែរ​ឱ្យ​បាន​គង់វង្ស​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃ​ទី​០៤ និង​ថ្ងៃ​ទី​០៥​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​កម្មវិធី​នេះ នឹង​ព្រឹត្ត​ទៅ​ក្រោម​ព្រះរាជអធិបតី​ភាពដ៏​ខ្ពស់​របស់​ព្រះមហា​ក្សត្រ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី និង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា និង​អគ្គនាយិកា​អង្គការ​យូណេស្កូ រួម​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ និង លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​គណៈកម្មាធិកា​រ​អន្ដរជាតិជ្ញាធរ​ជាតិ​អប្សរាព័ត៌មានខេត្តសៀមរាបសមិទ្ធផល​សំខាន់ៗ ដែល​អាយ​ស៊ី​ស៊ី​-​អង្គរ សម្រេចបាន​ក្នុង​រយៈពេល​២៥​អភិរក្ស​រមណីយដ្ឋាន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាបើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​មួយចំនួន នៅ​ខេត្ត​សៀមរាប​

ព្រឹក​មិញ​នេះវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាបើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​មួយចំនួន នៅ​ខេត្ត​សៀមរាប​

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.