Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បើកកិច្ចប្រជុំប្រចាំសប្តាហ៍ដើមខែ មេសា ឆ្នាំ២០២០

ដោយ Pothe Thun
06/04/2020
នៅក្នុង ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសនៃកិច្ចប្រជុំ សាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នាដើម ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានគាំទ្រឲ្យ ប្រព័ន្ធ ផ្សព្វផ្សាយ របស់រដ្ឋ ផ្សាយរំលឹកពី កម្មវិធី មួយចំនួនពាក់ព័ន្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ខ្មែរ តែកុំឲ្យខុសពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នា បង្ការ និងទប់ស្កាត់ នៃជំងឺ កូវីដ ១៩ ដោយមិនឲ្យមានការជួបជុំគ្នារាំលេងកំសាន្តសប្បាយ កម្មវិធីកំសាន្តនានា ដែលមានមនុស្សច្រើននោះទេ ហើយបង្វែរមក ជួបជុំជាគ្រួសារសែន ចូលឆ្នាំ នៅ ក្នុងផ្ទះ នីមួយៗ ទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងនូវជំងឺ កូវីដ១៩ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើងថា ការដែលថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន នៅតែជួបប្រជុំគ្នាប្រជុំប្រចាំសប្តាហ៍នេះ គឺ ដោយសារ មានករណីចាំបាច់នានា ជាច្រើនពាក់ព័ន្ធ ដែលត្រូវតែធ្វើរួមគ្នា ដោះស្រាយ តាមរយៈការ សម្របសម្រួល សហការគ្នា ដើម្បី ប្រសិទ្ធភាពការងារ ថ្មីៗបន្ថែមទៀត ជាពិសេសការផ្សាយប្រទាក់ក្រឡាគ្នា ក្នុងការឆ្លើយ តប នឹង ព័ត៌មាន ក្លែងក្លាយ ព្រោះថាក្នុងរយៈពេលចុង ក្រោយនេះមានសភាពការណ៍តឹងតែង ទាក់ទង បញ្ហាជំងឺកូវីដ១៩ ដែលមានក្រុម និងបុគ្គលមួយចំនួនបានផ្សាយ នូវព័ត៌មាន មិនពិត ធ្វើឲ្យប្រជាពលរដ្ឋ មានការ យល់ច្រឡំ ។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានតូនាទី យ៉ាងសំខាន់ ក្នុងការផ្សាយ ដំណឹងនិងព័ត៌មាន ពិតប្រាកដ ក្នុងនោះទាក់ទងជំងឺកូវីដ១៩ មានតែ ក្រសួងសុខាភិបាល តែប៉ុណ្ណោះ ដែលជាអ្នកចេញសេចក្តីប្រកាសព័ត៌មាន យកជាផ្លូវការបាន។ តាមការបញ្ចាក់របស់ ក្រសួង សុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះ មិនមានអ្នកឆ្លងជំងឺ កូវីដ១៩ ហើយការព្យាបាលជាសះស្បើយ ក៏មានចំនួនច្រើនផងដែរ។ តែទោះជាណា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់បន្ត ចូលរួមផ្សាយពីវិធានការ ការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ នេះ បានកាន់តែទូលំទូលាយ ជាពិសេសផ្សាយពីទឹកចិត្តដ៏ល្អរបស់ បងប្អូនប្រជាពលរដ្ឋ សប្បុរសជន រួមទាំងថ្នាក់ដឹកនាំ ដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខ្មែរ ជួយខ្មែរ ទោះតិចក្តៅ ច្រើនក្តី ដើម្បីខ្មែរទាំងអស់គ្នា។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះដែរ ឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល ទទួលបន្ទុកតាម ផ្នែក និងជំនាញ នីមួយៗ បានជម្រាបជូនពីវឌ្ឍនភាពការងារ សំខាន់ ៗ ដែលតាមផ្នែក តាមជំនាញ នីមួយៗ សម្រេច អនុវត្តន៏ បានក្នុងរយៈពេលពេញ មួយសប្តាហ៍ កន្លងមកនេះ និងលើកជាទិសដៅ ផែនការ សម្មភាពការងារ ដែលត្រូវបន្តបំពេញ នៅសប្តាហ៍ខាងមុខទៀត ឲ្យបានកាន់ តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ល្អប្រសើរបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន វិទ្យុ ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKPត្រូវលើកជាគម្រោងកម្មវិធី នានា ដែលត្រូវផ្សាយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បី ឯកឧត្តម រដ្ឋមន្រ្តី យកទៅគោរពរាយការណ៍ ជូនប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន បាន ជ្រាប ជាមុន ហើយបើមានចំណុចខ្វះចន្លោះ ឬ លើសអ្វីដែលជា វិធានការ និងបទបញ្ជា នៃការ ប្រយុទ្ធ ប្រឆាំងនិងជំងឺ កូវីដ ១៩ គឺត្រូវកែសម្រួល មុននិងឈានទៅធ្វើការផ្សាយ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវ ចំណុចសំខាន់មួយទៀតគឺ រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈកិច្ចសហការ ជាមួយ ក្រសួង អប់រំយុវជន និងកីឡា ហើយធ្វើការផ្សាយតាម ប៉ុស្តី TVK2 App ក្រសួង ព័ត៌មាន និងផ្សាយបន្ត ផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ប៉ុស្តីលេខ ២២ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភ ពីការឆ្លងនៃមេរោគ កូវីដ១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ ដោយ ហើយគ្រោង ចាក់ផ្សាយនៅប៉ុស្តីទូរទស្សន៍ថ្មី TVK 2 ដែលផ្តល់ភាពងាយស្រួល ឲ្យសិស្សានុសិស្ស អាចបើកមើលបានពីការបង្រៀនពីថ្នាក់ទី ១ ដល់ទី ១២ ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ចាក់ដែរថា ប៉ុស្តីទូរទស្សន៍ថ្មី TVK 2 នេះ គឺគ្រោងបង្កើតឡើងមិនមែនគ្រាន់តែផ្សាយពីការបង្រៀនដល់ សិស្ស ក្នុងពេលសាលាបិទនោះទេ នៅពេលសាលាទាំងអស់បើកដំណើរការបង្រៀនវិញ ក៏ប៉ុស្តិនេះ នៅដំណើរផ្សាយដដែល ក្នុងនោះ មានជាកម្មវិធីយល់ដឹងផ្នែកច្បាប់ និងចំណេះ ទូទៅជាច្រើនទៀត ផងដែរ។ ដូច្នេះចាប់ពីពេលនេះទៅ ថ្នាក់ដឹកនាំ និងមន្រ្តី ទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវតែត្រៀមលក្ខណៈឲ្យទាំងអស់គ្នា តាមរយៈការបង្កើនចំណេះដឹង និងជំនាញ បច្ចេកទេស ព្រោះថា មានកិច្ច ការងារជាច្រើនទៀត ដែលត្រូវរួមគ្នាធ្វើ និង ដកស្រង់ បទពិសោធនានា ដើម្បីត្រៀមឈានទៅ ធ្វើការផ្លាស់ប្តូរ ប្រព័ន្ធផ្សព្វផ្សាយ ពី អានណាឡូក ទៅជា ឌីជីថល នាឆ្នាំ ២០២៣ ខាងមុខនេះ ៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងក្រុមការងារ នាំយកអង្ករចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងក្រុងសៀមរាប បណ្ដាលពីជំងឺកូវីដ១៩

មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងក្រុមការងារ នាំយកអង្ករចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងក្រុងសៀមរាប បណ្ដាលពីជំងឺកូវីដ១៩

លោកអធិការក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងអង្ករ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារក្នុងសង្កាត់ចំនួន២

លោកអធិការក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងអង្ករ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារក្នុងសង្កាត់ចំនួន២

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.