Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកស្វាយលើនៃខេត្តសៀមរាប អនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ-ទប់ស្កាត់ ការឆ្លងនៃវារុសកូវីត១៩

ដោយ Pothe Thun
08/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មកដល់នឹងពេលនេះ ករណីកូវីត-១៩ ពុំបានរកឃើញនៅតាមបណ្តាស្រុកទាំង១១ជុំវិញខេត្តសៀមរាបនៅឡើយនោះទេ បើទោះជាមានការព្រួយបារម្ភពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងពេលដែលពលករខ្មែរ បានវិលត្រឡប់មកកាន់មូលដ្ឋានដើមរបស់ខ្លួនវិញនោះ។ ជាក់ស្តែងស្រុកស្វាយលើនៃខេត្តសៀមរាប ដែលមានចម្ងាយប្រហែលជាង៧០គីឡូម៉ែត្រ នៅភាគខាងជើងឈាងខាងកើតនៃក្រុងសៀមរាប មានប្រជាពលរដ្ឋធ្វើចំណាកស្រុកចេញទៅធ្វើការក្រៅប្រទេសប្រមាណជាជាង៥០០នាក់ និងបានវិលត្រឡប់មកវិញជាង១០០នាក់ហើយនោះ ពុំបានរកឃើញករណីកូវីត-១៩នោះឡើយ បន្ទាប់ពីបងប្អូនពលករចំណាកស្រុកទាំងអស់នោះ ត្រូវបានដាក់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃហើយនោះ។

លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានអះអាងជាថ្មីម្តងទៀតនាព្រឹកថ្ងៃទី០៨មេសានេះ ក្នុងពេលដែលលោកដឹកនាំក្រុមការងារ ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារថ្មី និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលកូវីត-១៩ នៅតាមខ្នងផ្ទះ និងទីតាំងលក់ទំនិញផ្សេងៗក្នុងទីរួមស្រុក។

លោកបន្តឲ្យដឹងថា ក្រុមការងាររបស់អនុគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ របស់រដ្ឋបាលស្រុកស្វាយលើ ដែលឆ្ពោះទៅកាន់គោលដៅសហគមន៍ទាំង៥ឃុំ បានធ្វើកិច្ចការនេះជាប់ជាប្រចាំ ជាមួយនឹងការតាមដានវត្តមានមកដល់ថ្មី នៃបងប្អូនប្រជាពលករចំណាកស្រុក និងធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃរៀងរាល់ល្ងាច ស្តីពីស្ថានភាពកូវីត១៩ ក្រោមការរៀបចំរួចជាស្រេចក្រុមការងារជំនាញ ដែលមានសមាសភាពសហការរវាងមន្រ្តីប្រចាំការនៅតាមបណ្តាមណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចអន្តរាគមន៍ ក្នុងនោះក៏មានកម្លាំងប្រជាការពារផងដែរ ដើម្បីចៀសវាងការឆ្លងពីខាងក្រៅ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបភាព ងឹន គឹមឡេង

Tags: ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.