Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ដោយ Pothe Thun
08/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធផងដែរ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១នេះ មានរបៀបវារៈចំនួន ៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និង អនុម័ត ជា មួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើង នូវអំពីហេដ្ឋារចនាសម្ព័ន្ធដែលបានស្ថាបនារួចហើយ តែមិនទាន់បានសម្អាតឲ្យបានល្អដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅតាមដងផ្លូវ៣០ម៉ែត្រ ។

ក្នុងនោះឯកឧត្តម ទៀ សីហា ក៏បានរាយការណ៍បន្ថែមអំពីបញ្ហាជម្ងឺកូវីដ១៩ ដែលកើតមាននៅពេលបច្ចុប្បន្នកម្ពុជា ព្រមទាំងការរៀបចំកន្លែងសម្រាប់ដាក់ដោយឡែក ហើយក្រុមការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក៏បានត្រៀមអគាររួចរាល់ដែរ មួយវិញទៀត យើងក៏ត្រូវត្រៀមកម្លាំង ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីការឆ្លងជម្ងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាលដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ព្រមទាំងមេភូមិទាំងអស់ ដែលជាជួរមុខ បន្ទាប់ពីក្រុមគ្រូពេទ្យ ដើម្បីពួកគាត់មានមូលដ្ឋានសម្រាប់ណែនាំបន្តទៀតផង ។ ម៉្យាងទៀតអាជ្ញាធរខេត្តបានរៀបចំ ក្រុមការងារ ចុះសួរសុខទុក្ខដល់បងប្អូនមេឃុំ មេភូមិ និង ប្រជាពលរដ្ឋផងដែរ ។

ដើម្បីឲ្យកាន់តែច្បាស់ លោកប្រធានមន្ទីរសុខាភិបាលក៏បានលើកពីបច្ចុប្បន្នភាពនៃស្ថានភាពជម្ងឺកូវីដ១៩ ដែលកើតមានឡើងក្នុងខេត្តសៀមរាប បានបញ្ជាក់ថា បងប្អូនដែលត្រឡប់មកពីក្រៅប្រទេសត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង។ ម្យ៉ាងទៀត ចំពោះការពិនិត្យរកជម្ងឺកូវីដ១៩នេះ មន្ត្រីជំនាញបានពិនិត្យល្អិតល្អន់ណាស់ ដោយត្រូវយកសំណាកទៅពិនិត្យ ហើយសំណាកទាំងនោះមានកំហាក(ក្នុងច្រមុះនិងបំពង់ក) ឈាម និងលាមក ទឹកនោមទៀតផង ។ មួយវិញទៀត ប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិបារាំងនោះ គឺអវិជ្ជមានទាំងអស់ ដោយឡែកចំពោះបងប្អូនដែលត្រឡប់មកពីក្រៅប្រទេស ក៏មន្ត្រីជំនាញក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ ក្នុងករណីសង្ស័យនោះ មន្ត្រីជំនាញនឹងពិនិត្យបន្ថែមចំនួនពីរដងទើបឲ្យគាត់នៅធម្មតាវិញ ។ ពាក់ព័ន្ធនឹងការព្យាបាលយើងមានបីក្រុមដោយមានពេទ្យជំនាញៗ ដោយប្រើប្រាស់បទពិសោធន៍មកពីប្រទេសចិន ហើយលទ្ធផលយើងទទួលបានគឺល្អ ដោយព្យាបាលជាសះស្បើយក្នុងខេត្តចំនួន៣នាក់ ក្នុងចំណោម ៧នាក់នោះ ។ ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្តក៏បានត្រៀមនូវអគារចំនួនបួនកន្លែងដើម្បីរៀបចំនៅពេលណាដែលមានជំងឺនេះកើនឡើងផងដែរ ហើយអគារទាំងនោះត្រូវបានបែងចែកទៅតាមសណ្ឋានរបស់អ្នកជម្ងឺ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ឹង ហឿន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជម្ងឺកូវីដ១៩ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រួងសុខាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានឲ្យថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ជាពិសេសតំបន់ទីប្រជុំជន យើងត្រូវអប់រំណែនាំ កាត់បន្ថយកុំឲ្យមានការជួបជុំគ្នា ជៀសវាងការចម្លងជម្ងឺ សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ៕
អត្ថបទ និង រូបភាព ៖ ម៉ី សុខារិទ្ធ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ហង់ ជួនណារ៉ុន ចុះហត្ថលេខា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning»

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ហង់ ជួនណារ៉ុន ចុះហត្ថលេខា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.