Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ដោយ Pothe Thun
08/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការធ្វេសប្រហែស និងការមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃវារុសកូវីត-១៩ បាននាំឲ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន ក្នុងនោះបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិក បានទទួលរងដោយសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមការសម្លាប់មនុស្សយ៉ាងរង្គាលគួរឲ្យរន្ធត់ ដែលស្ថានភាពនោះ វាជាមេរៀនដ៏ជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ហ៊ុន សែន កំពុងព្យាយាមពុះពារបញ្ជៀសស្ថានភាពដ៏អាក្រក់ទាំងនោះ មិនឲ្យកើតមាននៅកម្ពុជានោះឡើយ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្រ្តីរាជការ រួមគ្នាអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើនៃខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នៅនារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលករចំណាកស្រុកប្រមាណជាង១០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលទៅកាន់មូលដ្ឋានសហគមន៍របស់ខ្លួនវិញ។
ឯកឧត្តម បានបង្ហាញនូវក្តីអំណរសាទរផងដែរ ចំពោះសុវត្ថភាពនៃបងប្អូនពលករទាំងនោះ ដែលបានឆ្លងផុតការតាមដានត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមការងារថ្នាក់ស្រុកប្រយុទ្ធប្រឆាំងវារុសកូវីត-១៩ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារលើសពី១៤ថ្ងៃកន្លងមក។ យ៉ាងណាក៏ដោយ ការជួបសំណេះសំណាលដោយភ្ជាប់ជាមួយនឹងការផ្តាំផ្ញើមួយចំនួននោះ បានសង្កត់ធ្ងន់បន្ថែមទៅលើវិធានការនៃការជួបជុំ នឹងត្រូវបានកាត់បន្ថយឲ្យបានជាអតិបរិមា ពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។

បើតាមសេចក្តីរាយការណ៍របស់លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា នៅក្នុងសម្រង់ស្ថិតិលើ៥ឃុំទូទាំងស្រុក មានប្រជាពលករចេញទៅធ្វើការនៅក្រៅប្រទេសចំនួន ៥៥៩នាក់ ( ស្រី២៧១នាក់ ) ក្នុងនេះ ៩៥ភាគរយចេញទៅធ្វើការនៅប្រទេសថៃ។ គិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានប្រជាពលករត្រឡប់ចូលមកសហគម៍វិញចំនួន១១៣នាក់ ដែលអ្នកទាំងនោះបានឆ្លងកាត់ការដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ តាមដានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ ថាពុំមានករណីកូវីត-១៩នោះឡើយ។ លោកបញ្ជាក់ថា ក្រុមការងារនៃអនុគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ថ្នាក់ស្រុក បានយកចិត្តទុកដាក់អនុវត្តកិច្ចការនេះជាប់ជាប្រចាំ។

លោក ស្រឿន ឈឿ ពលករចំណាកស្រុក រស់នៅភូមិ-ឃុំតាសៀម ស្រុកស្វាយលើ ដែលបានវិលចូលមកភូមិកំណើតវិញតាមច្រកព្រំដែនឡែម (ថៃ-កម្ពុជា) និយាយថា ខ្លួនត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើចត្តាឡីស័ក តាំងពីច្រកព្រំដែនរហូតដល់មូលដ្ឋានកំណើត ហើយខ្លួនលោកផ្ទាល់ ក៏មានការប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ស្តាប់តាមការណែនាំរបស់ក្រុមការងារនិងអាជ្ញាធរដែនដី ដើម្បីសេចក្តីស្រឡាញ់ចំពោះគ្រួសារ បងប្អូន ញាតិមិត្ត នៅក្នុងសហគមន៍របស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព ងឹន គឹមឡេង

Tags: ប្រជាពលរដ្ឋត្រលប់មកពីប្រទេសថៃស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ហង់ ជួនណារ៉ុន ចុះហត្ថលេខា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning»

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ហង់ ជួនណារ៉ុន ចុះហត្ថលេខា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning»

សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជម្ងឺ

សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជម្ងឺ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.