Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

យុវជនមួយចំនួននៅខេត្ដសៀមរាប គាំទ្រសម្ដេចតេជោហ៊ុន សែន ផ្អាកចូលឆ្នាំថ្មី ដើម្បីការពារឆ្លងជំងឺខូវីដ១៩

ដោយ Pothe Thun
08/04/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កញ្ញា ហ៊ីង ស្រីរ័ត្ន នៅខេត្ដសៀមរាប បានអោយដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២០នេះថា ពិធីចូលឆ្នាំថ្មីពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដោយពិធីបុណ្យជាតិនេះ បានជួបជុំសាច់តិការទាំងពីជិតឆ្ងាយ ដើម្បីរំលឹកនូវព្រឹលឹងដូនតាខ្មែរដែលបានស្លាប់បាត់បង់ជីវិតកន្លង ក៍ដូចជាបានជួបជុំគ្រួសារបង្កើតភាពសប្បាយរីករាយផងក្នុងពិធីនោះដែរ ព្រោះក្នុងមួយឆ្នាំមានតែម្ដង ប៉ុន្ដែកញ្ញាថា ការជួបជុំនេះមិនដឹងថា សាច់ញាតរបស់ពួកគាត់មកពីទីណានោះឡើយ ដែលអាចធ្វើអោយងាយស្រួលចម្លងមេរោគខូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ កញ្ញាបានគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអោយមន្ដ្រីរាជការឈប់សម្រាកនេះ ព្រោះដើម្បីចូលរួមទប់ស្កាត់ការរីរាលដាលនៃការឆ្លងមេរោគខូវីដ១៩នេះ។កញ្ញបានបន្ថែមថា ពលរដ្ឋខ្មែរអាចបាត់មុខគ្នាមួយឆ្នាំ បាន ប៉ុន្ដែ កញ្ញាមិនមិនចង់អោយ ពួកគាត់បាត់មុខគ្នាមួយជីវិត ដោយសារឆ្លងជំងឺខូវីដ១៩ក្នុងពិធីជួបជុំគ្រួសារក្នុងឆ្នាំថ្មីនោះឡើយ ខណៈដែលជំងឺដ៍សាហាវនេះកំពុងរីករាលដាលនៅលើពិភពលោក។

ជាមួយគ្នានោះយុវជនពីររូបទៀត បានអោយដឹងដែរថា ពិធីចូលឆ្នាំថ្មីជាប្រពៃណីនិងទំនៀមទម្លាប់របស់ខ្មែរយ៉ាងសំខាន់ ប៉ុន្ដែបើប្រទេសជាតិមានបញ្ហារាតត្បាតដោយជំងឺ ពលរដ្ឋខ្មែរក៍ត្រូវអនុវត្ដតាមថ្នាក់ដឹកនាំប្រទេសជាតិដែរ ព្រោះពិធីបុណ្យចូលឆ្នាំថ្មីជាពិធីមួយដែលប្រជុំដោយញាតមិត្ដមកពីទីជិតឆ្ងាយ ដែលងាយនឹងឆ្លងមេរោគខូវីដ១៩ខ្លាំងបំផុត។ពួកគាត់បានបន្ដថា ពួកគាត់ក៍មានការសោកស្ដាយដែរ ដែលមានការផ្អាកចូលឆ្នាំខ្មែរ ប៉ុន្ដែក្នុងនាមជាយុវជននិងពលរដ្ឋម្ចាស់ប្រទេស ត្រូវធ្វើយ៉ាងណាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងប្រយុទ្ធនៃការឆ្លងជំងឺខូវីដ១៩នេះ។ពួកគាត់ក៍បានអំពាវនាវដល់យុវជន ក៍ដូចជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមទប់ស្កាត់ការឆ្លងជំងឺខូវីដ១៩ជាមួយរាជរដ្ឋាភិបាល ដោយត្រូវសំអាតអនាម័យ និងជៀសវាងការជួបជុំដោយមានគ្នាច្រើនជាដើម។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មី ដើម្បីការពារកុំឲ្យរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ប្រមុខរដ្ឋាភិបាល ក៍អំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ដែលជាមធ្យោបាយសំខាន់មួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដោយសម្ដេចតេជោបានថ្លែងថា បើទុកបណ្តោយឲ្យនៅដើរលេងសភាពការណ៍នេះក្រោយចូលឆ្នាំខ្មែររួចអាចមានហានិភ័យខ្ពស់បំផុត។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា គ្រប់ស្ថាប័នរដ្ឋនិងគ្រប់ស្ថាប័នឯកជន ត្រូវធ្វើការធម្មតា ពោលគឺមិនអនុញ្ញាតឲ្យសម្រាកក្នុងអំឡុងចូលឆ្នាំនេះឡើយ ព្រោះថាកន្លែងសុវត្ថិភាពបំផុត គឺនៅតាមរោងចក្រ តាមក្រុមហ៊ុន និង តាមស្ថាប័ន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព ប៊ូ សាវី

Tags: ជំងឺខូវីដ១៩ផ្អាកចូលឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្វយ័តក្វាងស៊ីឈួន នៃប្រទេសចិន ផ្ដល់ម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប

រដ្ឋបាលស្វយ័តក្វាងស៊ីឈួន នៃប្រទេសចិន ផ្ដល់ម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប

ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.