Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ចុះជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិក្នុងឃុំស្រែណូយ ស្រុកវ៉ារិន

ដោយ Pothe Thun
15/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ អភិបាល រងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមយុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល អាជ្ញាធរស្រុក និង ឃុំ បាន ជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិចំនួន៤ភូមិ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការអរគុណចំពោះលោកមេភូមិ អនុភូមិ និង សមាជិកភូមិ ទាំងអស់ក្នុងស្រុកវ៉ារិន ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី ក្នុងការចុះអប់រំ ផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អំពីវិធានការការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់ពេលវេលាបានយ៉ាងទៀងទាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាមួយ ស្ដីអំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះក្នុងឱកាសនេះ សូមលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ បន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្ថែមទៀត ត្រូវឲ្យពួកគាត់មានការប្រុងប្រយ័ត្នចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ បើទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ ក៏ត្រូវតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា បញ្ហាសំខាន់មួយទៀតនោះ គឺត្រូវពន្យល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ ត្រូវជឿជាក់លើការព្យាបាលជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យកម្ពុជាយើង ដែលមកទល់ព្រឹកថ្ងៃទី១៥ ខែមេសានេះ ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុបចំនួន៩៦នាក់ហើយ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ នាក់ ដូច្នេះត្រូវពន្យល់គាត់ ដោយមិនត្រូវឲ្យពួកគាត់ជឿលើអបិយជំនឿនោះទេ ខណៈកន្លងមកធ្លាប់មានព័ត៌មានបំផុសបំផុល បំភ្លៃការពិត ដូចជាការហូបពងមាន់ ការធ្វើយ័ន្ត ឬការនិមន្តព្រះសង្ឃស្រោចទឹក ជាដើម ដែលគេបានអះអាងថា អាចការពារការឆ្លងនូវជំងឺកូវីដ១៩នេះ ។

ដើម្បីជាការលើកទឹកចិត្ត លោក ពៅ ពិសិដ្ឋ បានជូនជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់មេភូមិ អនុភូមិ និង សមាជិកភូមិ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ ធន់ ពូថេ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរ មានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុក វ៉ារិន

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរ មានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុក វ៉ារិន

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ និងសួរសុខទុកអាជ្ញាធរភូមិចំនួន ២៧ភូមិក្នុងស្រុកពួក

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ និងសួរសុខទុកអាជ្ញាធរភូមិចំនួន ២៧ភូមិក្នុងស្រុកពួក

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.