Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាសៀមរាប ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
16/04/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុក និងតំណាងមណ្ឌលសុខភាពចំនួន ៨ក្នុងស្រុកក្រឡាញ់ ដោយបានប្រគល់ជូននូវអាកុល និងម៉ាស់មួយចំនួនដល់មណ្ឌលសុខភាពទាំង ៨ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ។ ហើយមណ្ឌលសុខភាពទាំង ៨រួមមាន៖ មណ្ឌលសុខភាព ក្រូចគរ ,មណ្ឌលសុខភាព រោងគោ ,មណ្ឌលសុខភាព តាអាន ,មណ្ឌលសុខភាព កំពង់ថ្កូវ ,មណ្ឌលសុខភាព ស្រណាល ,មណ្ឌលសុខភាព សំពៅលូន ,មណ្ឌលសុខភាព សំបួរ ,មណ្ឌលសុខភាព គោកស្នួល ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គុជ លីណា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប ជូនចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពខាងលើ និងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យមណ្ឌលសុខភាពខាងលើ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិគ្រោះយោបល់មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ពិសេស ការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករ ដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា អាល់កុល និងម៉ាស់ ដែលបានផ្ដល់ជូននាពេលនេះ គឺបានពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយការផ្ដល់ជូននេះគឺចំនួនមានកំណត់ក៏ដោយ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ យើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាព គឺមានការខ្វះខាតដូចគ្នា ។ ហើយការផ្ដល់ជូននាឱកាសនេះ វាគឺជាការបង្ហាញឲ្យឃើញពីសកម្មភាព នៃការយកចិត្តទុកដាក់គិតគូរ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19)នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា សម្ភារដែលសាខាកាកបាទក្រហមកម្ពុជាសៀមរាប បានផ្ដល់ជូននាឱកាសនោះ គឺក្នុង ១មណ្ឌលសុខភាព រួមមាន៖ អាល់កុល ៥លីត្រ ម៉ាស់១០កញ្ចប់ស្មើនឹង៥០០ និងក្រមារម្នាក់ ១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ ។ ហើយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានសាខា ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់ជូននូវអំណោយមនុស្សធម៌មួយចំនួនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ផងដែរ ៕

​អត្ថបទ និងរូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារដែលលំនៅដ្ឋានរងគ្រោះដោយសារអគ្គិភ័យនៅឃុំកណ្តែក បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង

គ្រួសារដែលលំនៅដ្ឋានរងគ្រោះដោយសារអគ្គិភ័យនៅឃុំកណ្តែក បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង

ឯកឧត្តម ខៀវកាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

ឯកឧត្តម ខៀវកាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តល្បែងស៊ីសង

សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តល្បែងស៊ីសង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.