Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនពិការ៣១៧សៀមរាប

ដោយ Pothe Thun
19/04/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនពិការ៣១៧សៀមរាប
អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនពិការ៣១៧សៀមរាប
អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនពិការ៣១៧សៀមរាប
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនពិការ៣១៧សៀមរាប

 

កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និង នាំយកអំណោយមានអង្ករ ត្រីខ មី ស្កសរ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងសាប៊ូ ចែកជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ចំនួន៣០០គ្រួសារ ក្នុងនោះមាន ៖យោធិនពិការ ចំនួន ២៧៣គ្រួសារ , គ្រូបង្រៀនស្ម័គ្រចិត្ត ២៥ គ្រួសារ, ពេទ្យឆ្មប ស្ម័គ្រចិត្ត ០២គ្រួសារ ដែលមានសមាជិកសរុបចំនួន ១.៣០០ នាក់ ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភជាបន្តបន្ទាប់ពី សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង ក្រសួងការពារជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជន បានធ្វើអោយបងប្អូនយោធិនពិការ និងគ្រួសារ មានលំនឹងលើផ្នែក ជីវភាពរស់នៅ បានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានពាំនាំនូវការសួរសុខទុក្ខពីលោកអភិបាលខេត្តសៀមរាប ដោយលោកមានភារៈកិច្ចត្រូវបំពេញច្រើនមិនបានចូលរួម ព្រមទាំងបានថ្លៃងអំណរគុណនូវការផ្តួចផ្តើមគំនិតឲ្យមានការជួបជុំថ្ងៃនេះសម្រាប់ការចុះសួរសុខទុក្ខ ក្រុមគ្រួសារយោធិនពិការ៣១៧គូលេនសៀមរាប ដោយបានឯកភាពគ្នាជាមួយមជ្ឈមណ្ឌលនិងរដ្ឋបាលស្រុក ហើយក្នុងគំរោងត្រូវរៀបចំធ្វើរមុខថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ប៉ុន្តែដោយសារសន្ថានភាពមានការប្រែប្រួល ដូចនេះត្រូវបានលើកពេលមកដល់ពេលនេះ ។

លោក សូរ ប្លាតុង បានថ្លែងអំណរគុណដល់គ្រួសារយោធិនដែលរយៈពេលចូលឆ្នាំនេះ ឃើញថាបងប្អូនបានចូលរួមអនុវត្តន៍តាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកុំឲ្យមានការរីករាលដាលការឆ្លងមេរោគកូវីដ ១៩ ដែលបច្ចុប្បន្នមិនមែនមានត្រឹមតែក្នុងប្រទេសកម្ពុជានោះទេ គឺរាតត្បាតទូទាំងពិភពលោក ហើយបច្ចុប្បន្នប្រទេសមួមចំនួនកំពុងតែមានសភាពធ្ងន់ធ្ងរ ដូច្នេះការលើកពេលចូលឆ្នាំមិនបានប្រារព្ធនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកន្លងមកកម្ពុជាមិនដែលលើកថ្ងៃចូលឆ្នាំនោះទេ ហើយមូលហេតុដែលត្រូវលើកពេលនេះគឺដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩នេះ ទូទាំងពិភពលោក ។

លោកសូរ ប្លាតុង បញ្ជាក់ទៀតថា បច្ចុប្បន្ននេះយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គឺអត់មានអ្នកឆ្លងថ្មីនោះទេ មានតែអ្នកជាសះស្បើយ ប៉ុន្តែពិភពលោកកំពុងតែជួបសោកនាសកម្ម ដោយពុំមានវ៉ាក់សាំងការពារឬថ្នាំព្យាបាលនូវឡើយទេ ហេតុនេះបងប្អូនត្រូវបន្តការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ដែលជាសំណាងរបស់កម្ពុជា ដោយមិនមានឆ្លងតាមសហគមន៍ ទាំងនេះជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលមានគតិបណ្ឌិតក្នុងកិច្ចការនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់ និងការចូលរួមអនុវត្តន៍ពីប្រជាពលរដ្ឋ ហើយសូមបន្តចូលរួមកិច្ចការងារនេះ រហូតដល់គេប្រកាសថាលែងមានមេរោគកូវីដ១៩នេះ។

លោក ង៉ាយ ម៉េងលី តំណាងគ្រួសារបុរីចំប៉ីសៀមរាបថ្លែងថា៖ អំណោយដែលបានមកពីសប្បុរសជនរួមជាមួយគ្រួសារបុរីចំប៉ីសៀមរាបយកមកផ្តល់ជូនពេលនេះ ជាការតបស្នងនៅស្នាមញញឹមដែលបងៗយុទ្ធជន ដែលបានផ្តល់មកដល់កូនចៅជំនាន់ក្រោយ អំណោយទាំងនេះគឺជាអ្វីដែលពួកគាត់អាចធ្វើរបាន និងសូមឲ្យបងប្អូនបន្តការរក្សាអនាម័យ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ទាំងអស់គ្នា ៕

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្ដាយ និងកូនពីរនាក់បន្ថែមទៀត រស់នៅក្នុងខេត្តសៀមរាប ត្រូវបានព្យាបាលជាសះស្បើយ

ម្ដាយ និងកូនពីរនាក់បន្ថែមទៀត រស់នៅក្នុងខេត្តសៀមរាប ត្រូវបានព្យាបាលជាសះស្បើយ

ប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ណែនាំអាជ្ញាធរស្រុកស្រីស្នំ យកចិត្តទុកខ្ពស់អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់

ប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ណែនាំអាជ្ញាធរស្រុកស្រីស្នំ យកចិត្តទុកខ្ពស់អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់

ក្រុមវេជ្ជបណ្ឌិតប្រទេសចិន និងកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩

ក្រុមវេជ្ជបណ្ឌិតប្រទេសចិន និងកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.