Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០ ដើម្បីបង្ហាញលទ្ឋផលនៃការអនុវត្តយុទ្ឋសាស្ត្រប្រឆាំងការជួញដូរមនុស្ស

ដោយ Pothe Thun
28/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០ ដើម្បីបង្ហាញលទ្ឋផលនៃការអនុវត្តយុទ្ឋសាស្ត្រប្រឆាំងការជួញដូរមនុស្ស
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០របស់ខ្លួន ដើម្បីពិនិត្យទៅលើកំណត់ហេតុនិងបញ្ហាដែលនៅសេសសល់ និងពិនិត្យលើរបាយការណ៍និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ ពិនិត្យនិងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាល រងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត អាជ្ញាធរក្រុង ស្រុក និង អង្គការដៃគូជាច្រើនរូបទៀត ។

មានប្រសាសន៍បើកប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប ដោយមានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំងនិងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ដោយទទួលបានកិច្ចសហការល្អជាមួយអង្គការដៃគូ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងអ្នកពាក់ព័ន្ឋ ក្នុងការជួយអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដល់ប្រជាពលរដ្ឋអំពីលិខិតបទដ្ឋានគតិយុត្តិ ឧបាយកលជនល្មើស ការចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសកម្មភាពចេញអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចក្នុងការបង្រា្កបបទល្មើសពាក់ព័ន្ឋទៅនឹងអំពើជួញដូរមនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស មានភាពល្អប្រសើរនិងមានកិច្ចសហការល្អ ។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ទោះជាយ៉ាងនេះក្តី យើងក៏នៅមានចំណុចសេសសល់ និងបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តបន្ត ដូច្នេះជាទិសដៅ យើងត្រូវបន្តធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់ បទល្មើសដែលកើតឡើង , បន្តតាមដាន និងត្រួតពិនិត្យ បទល្មើសជួញដូរធ្វើអាជីកម្មផ្លូវភេទ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿង ញៀន ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត , ត្រួតពិនិត្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកទៅធ្វើពលករ និងសហការជាមួយដៃគូ ផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ឋ និងការទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈវិទ្យុ និងនៅតាមមូលដ្ឋានផ្ទាល់។បន្ត ចុះជំរុញនិងតាមដាន ពលកម្មកុមារនៅតាមឡឥដ្ឋ ជាពិសេសត្រូវធ្វើការទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅក្នុងខេត្ត ដើម្បីសហការផ្តល់ព័ត៌មាន និងផ្តល់ទីជម្រកសម្រាប់ជនរងគ្រោះ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ប្រគល់សម្ភារបរិក្ខាវេជ្ជសាស្ត្រជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ប្រគល់សម្ភារបរិក្ខាវេជ្ជសាស្ត្រជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅស្រុកវ៉ារិន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅស្រុកវ៉ារិន

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.