Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមកំណាយប្រទះឃើញវត្ថុបុរាណ៣ប្រភេទ ពុំទាន់ដឹងប្រវត្តិនៅប្រាសាទកណ្ដាលស្រះស្រង់

ដោយ Pothe Thun
05/05/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមកំណាយប្រទះឃើញវត្ថុបុរាណ៣ប្រភេទ ពុំទាន់ដឹងប្រវត្តិនៅប្រាសាទកណ្ដាលស្រះស្រង់
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុបុរាណ ចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស ដែលមានសណ្ឋានប្រហាក់ប្រហែលដុំគ្រីស្តាល់ និងត្រីសូល៍ នៅក្នុងបរិវេណនៃការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ខេត្តសៀមរាប។

លោក ម៉ៅ សុខនី ប្រធានការដ្ឋាន បង្ហាញថា ចាប់តាំងពីកំណាយរហូតមកដល់ពេលនេះ ក្រុមកំណាយ បានរកឃើញ វត្ថុបុរាណជាច្រើន នៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។ ក្នុងនោះ ក្រុមកំណាយបានកត់សម្គាល់លើ ការរកឃើញខ្វាតពណ៌ស ដែលមានសណ្ឋានប្រហាក់ប្រហែលដុំគ្រីស្តាល់ ជាច្រើនគ្រាប់ និងហាក់ធ្លាប់បានរកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុន ការរកឃើញបំណែកធំមួយ នៃចម្លាក់ក្បាលនាគ និងសន្និដ្ឋានថា មួយផ្នែកធំទៀតកប់នៅក្នុងដីនៅឡើយ។ ដោយឡែក ត្រីសូល៍ធ្វើពីលោហៈចំនួន២ គ្រឿង ក្រុមកំណាយ ពុំដែលប្រទះឃើញឡើយ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋាន បានថាស្ថិតនៅក្នុងសម័យកាលណា ឬគេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះនេះជាដំណាក់កាលដំបូង នៃការធ្វើកំណាយស្រាវជ្រាវ។ តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះ នៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើសិនជាមិនមាន បញ្ហាឬឧបសគ្គណាមួយ អំឡុងពេលកំណាយនេះទេ កិច្ចការស្រាវជ្រាវនេះ នឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណ ដែលបានរកឃើញនេះ ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារ បាននាំយកវត្ថុទាំងនោះ ប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររួចរាល់ហើយ ដើម្បីធ្វើការជួសជុល សម្អាត និងរក្សាទុក៕

អត្ថបទ និង រូបថត ៖ សាវី
កែសម្រួលអត្ថបទ ៖ ផល្លី

Tags: កំណាយ​វត្ថុ​បុរាណ​ស្រះស្រង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ជនពិការ២រូប ស្ថិតក្នុងស្រុកបន្ទាយស្រី និងក្រុងសៀមរាប

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ជនពិការ២រូប ស្ថិតក្នុងស្រុកបន្ទាយស្រី និងក្រុងសៀមរាប

គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.