Saturday, August 13, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋនៅស្រុកប្រាសាទបាគង ដែលលំនៅដ្ឋានរងគ្រោះដោយខ្យល់កន្ត្រាក់

ដោយ Pothe Thun
08/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ លោក លី ប៊ុណ្ណា លេខាធិការនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និង សហការី បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន៨គ្រួសារ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលលំនៅដ្ឋានពួកគាត់បានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះរលំផ្ទះ១ខ្នង , របើកដំបូលផ្ទះ៦ខ្នង និងរបួសមនុស្ស១នាក់ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនោះ រួមមាន៖
– សម្រាប់គ្រួសារផ្ទះរលំ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល ។
– គ្រួសាររបើកដំបូលផ្ទះ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
– អ្នករងរបួស ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២ , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា៤សែនរៀល។

មានប្រសាសន៍នាឱកាសនោះ លោក លី ប៊ុណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

11/08/2022
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

11/08/2022

លោក លី ប៊ុណ្ណា មានប្រសាសន៍បន្ថែមថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមល្មមនឹងការខាតបង់របស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ៕

អត្ថបទ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងាររបស់ប្រទេសចិន បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗក្នុងខេត្តសៀមរាប ជាពិសេសទីតាំងធ្លាប់ដាក់អ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩

រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងាររបស់ប្រទេសចិន បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗក្នុងខេត្តសៀមរាប ជាពិសេសទីតាំងធ្លាប់ដាក់អ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩

អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    28 shares
    Share 11 Tweet 7
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,744)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,134)
  • ព័ត៌មានជាតិទូទៅ (182)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (582)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.