Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប នឹងចូលរួមសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប” នៅខែឧសភាខាងមុខនេះ

ដោយ Pothe Thun
12/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំ ត្រៀមសម្រាប់ការចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប ” នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។

មានវត្តមានដឹកនាំ ក្នុងកិច្ចប្រជុំនេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញជូនដល់ មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្តថា អនុវត្តន៍ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នាពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប បានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ដូចជា ការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិនានា ក្នុងនោះការអភិវឌ្ឍ និងរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏មានភាពល្អប្រសើរ គួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងនោះ ក្រោមការឧបត្ថម្ភគាំទ្រពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារាជរដ្ឋាភិបាល ក្រុមការងារខេត្ត ក្រុង-ស្រុក ចុះមូលដ្ឋាន ក្នុងខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានភាពកក់ក្ដៅ ក្នុងការចូលរួមសហការជាមួយអាជ្ញាធរលើសកម្មភាពអភិវឌ្ឍនៅតាមមូលដ្ឋាន។

ដើម្បីបង្ហាញជូនដល់សាធារណជនជាតិ និងអន្តរជាតិ បានដឹងពីការងារ សមិទ្ធផល រួមនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់រាជធានី-ខេត្តទាំង២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល រាជធានី-ខេត្ត ដែលនឹងមានសមាសភាព ថ្នាក់ដឹកនាំរាជធានីខេត្ត ព្រមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចប្រជុំនេះដែរ លោក នាយករដ្ឋបាលសាលាខេត្ត គ្រោងនឹងលើកយកនូវចំណុចសំខាន់ៗមួយចំនួន ដែលខេត្តសៀមរាបសម្រេចបាន ដើម្បីបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាននោះ រួមមាន៖
ទី០១ – ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ទី០២ – ការងាររដ្ឋបាលទូទៅ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និង ដំណោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខេត្ត។

ទី០៣ – ការងារសេដ្ឋកិច្ច របស់ខេត្តសៀមរាប លើវិស័យចម្បងពីរ គឺកសិកម្ម និងទេសចរណ៍ រួមជាមួយការស្តារ និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗ ដែលបានធ្វើឲ្យវិស័យទាំងពីរនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស នឹងបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានជីវភាពកាន់តែល្អប្រសើរ។

ទី០៤-ការងារសង្គមកិច្ច រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ជាមួយនិងការចូលរួមពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អង្គការដៃគូ ក្នុងខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ស្ត្រី កុមារ និងងាយរងគ្រោះជាដើម។

ទី០៥- វិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ រហូតទទួលបានលទ្ធផលល្អ ដោយពុំមានករណីឆ្លងបន្ថែមទៀតឡើយ។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: រដ្ឋបាល​ខេត្ត​សៀមរាបសន្និសីទ​សារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.