Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ដោយ Pothe Thun
12/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិសរុបជិត ៤០ម៉ឺននាក់ ចំនួននេះមានការថយចុះប្រមាណ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៨០ម៉ឺននាក់ នេះបើតាមការបង្ហាញរបស់ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត សៀមរាប។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា ដោយសារវិបត្តិជាសកលនៃជំងឹកូវីដ១៩ ភ្ញៀវទេសចរអន្តរជាតិ ដែលមានការថយចុះគួរឲ្យកត់សម្គាល់រួមមាន ទេសចរចិន ដែលនៅចំណាត់ថ្នាក់ទី១ មានការថយចុះ ៧៥ភាគរយ រីឯអាមេរិកថយចុះ ៣៧ភាគរយ, អង់គ្លេសថយចុះ ២៩ភាគរយ និង បារាំងថយចុះប្រមាណ ២៦ភាគរយ។ ជាមួយនោះ គិតចាប់ពីថ្ងៃ២៩ ខែមីនា រហូតដល់ខែមេសា ឆ្នាំ២០២០ ខេត្តសៀមរាប មិនមានជើងហោះហើរក្រៅ ឬ ក្នុងស្រុក ចូលមកខេត្តសៀមរាបឡើយ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភីបាលខេត្តសៀមរាប លើកឡើងថា ដោយសារ ការរីករាលនៃជំងឺកូវីដ១៩ នៅទូទាំងសកលលោក បានបង្កឲ្យបណ្ដាប្រទេសនានា បានបិទជើងហោះហើរ សហគ្រាស ឧស្សាហកម្មនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បន្ថែមថា ក្នុងកាលៈទេសៈនេះ ខេត្តសៀមរាប ក៏ដូចជាបណ្ដាប្រទេសដទៃទៀត ពុំអាចពឹងលើភ្ញៀវទេសចរអន្តរជាតិបានឡើយ។ លោកអភិបាលរងខេត្ត ក៏បានគាំទ្រ ចំពោះប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានអំពាវនាវដល់ ក្រសួងស្ថាប័នរដ្ឋ ប្រារព្ធព្រឹត្តិការណ៍ជាតិ អន្តរជាតិនានានៅក្នុងខេត្តសៀមរាប ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។

ជាមួយនោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រី នៅតាមមន្ទីរ អង្គភាព រួមនិងអាជ្ញាធរក្រុង-ស្រុក ក្នុងខេត្តទាំងអស់ ចូលរួមធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ នៅក្នុងមូលដ្ឋាន តាមប្រព័ន្ធផ្សព្វផ្សាយនានា ដែលខ្លួនអាចធ្វើបាន ដើម្បីឲ្យប្រជាពលរដ្ឋក្នុងប្រទេសបានដឹងនិងស្គាល់ និងចូលរួមលើកកម្ពស់ចលនាទេសចរក្នុងស្រុក។

អត្ថបទ និង រូបថត ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: គណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.