Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អណ្តូងទឹកស្អាតចំនួន២បានប្រគល់ជូនសហគមន៍ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ !

ដោយ Pothe Thun
19/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អណ្តូងទឹកស្អាតចំនួន២បានប្រគល់ជូនសហគមន៍ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ !
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 តំណាងរាស្រ្តមណ្ឌលសៀមរាប ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ២គ្រឿង ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំសែនសុខ ស្រុកក្រឡាញ់ បានប្រើប្រាស់ជាសាធារណៈ ក្នុងពេលដែលសហគមន៍ទាំងនោះ ជួបបញ្ហាគ្រោះរាំងស្ងួត !

ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងសហការីជាក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ បានប្រគល់អណ្តូងទឹកស្អាតចំនួន២គ្រឿង ដែលជាប្រភេទអណ្តូងស្នប់ខ្នាតធំ ជូនអាជ្ញាធរមូលដ្ឋានឃុំសែនសុខ ដើម្បីគ្រប់គ្រងចាត់ចែងឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាលក្ខណៈសហគមន៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ អណ្តូងទឹកស្អាតទាំង២គ្រឿងនេះ ជាអំណោយរបស់លោក ចាន់ ឃុង សប្បុរសជននៅក្រុងសៀមរាប ផ្តល់ជូនតាមរយៈក្រុមការងារ ដែលក្នុងនោះ ១គ្រឿងត្រូវបានកសាងដាក់នៅក្នុងបរិវេណអនុវិទ្យាល័យសែនសុខ សម្រាប់ផ្តល់ការប្រើប្រាស់ជូនប្រជាសហគមន៍ភូមិច្រនៀង និងមួយគ្រឿងទៀត កសាងដាក់នៅក្នុងភូមិស្វាយ។
លោកស្រី ឈីន ឡា សមាជិកភូមិស្វាយ បាននិយាយឲ្យដឹងដោយក្តីកង្វល់ថា នៅភូមិដទៃទៀតក៏មិនខុសគ្នាដែរ អំពីការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារតែគ្មានភ្លៀងធ្លាក់ បណ្តាលឲ្យអណ្តូង-ស្រះ រីងខះអស់។

តំណាងរាស្រ្តមណ្ឌលសៀមរាប ( ឯកឧត្តម សៀង ណាំ ) អបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកអំណោយអណ្តូងទឹកស្អាតនេះ បើទោះជាវាមិនបានដោះស្រាយទាំងស្រុងនៅចំពោះមុខក៏ដោយ ក៏ប៉ុន្តែវាបានជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយកំរឹត សម្រាប់ការឆ្លងកាត់ពេលវេលា នៃការអូសបន្លាយនៃការផ្តល់របបទឹកភ្លៀងនាដើមរដូវវស្សាឆ្នាំនេះ ។ យ៉ាងណាក៏ដោយ ឯកឧត្តមបានអំពាវនាវបន្ថែមចំពោះក្រុមការងារចុះជួយមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ មិនឲ្យឃ្លាតឆ្ងាយពីសុខទុក្ខប្រជាពលរដ្ឋនោះឡើយ ទាំងការស្វែងរកដំណោះស្រាយលើបញ្ហាទឹកប្រើប្រាស់ដែលកំពុងជួបការខ្វះខាត និងចូលរួមអប់រំអនុវត្តវិធានការគ្រប់គ្រងវិបត្តិកូវីត-១៩ នៅក្នុងសហគមន៍ ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ ងិន គឹមឡេង

Tags: ​ខ្វះខាត​ទឹក​ប្រើប្រាស់​អណ្តូងទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.