Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

លេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញកសិករ និងកម្មករ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប ដាំដុះបន្លែសុវត្ថិភាព

ដោយ Pothe Thun
22/05/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
លេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញកសិករ និងកម្មករ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប ដាំដុះបន្លែសុវត្ថិភាព
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ ដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ក្នុងគោលដៅ លើកទឹកចិត្ត និងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក បន្ថែមប្រាក់ចំណូល ពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បង្ហាញថា នាពេលកន្លងមក កម្មវិធីរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានអនុវត្តន៍នៅខេត្តសៀមរាប ចំនួន២លើក ដោយ លើកទី១ នៅចុងឆ្នាំ២០១៣ ដោយបានបែងចែកពូជស្រូវ និងពូជដំណាំបន្លែដល់កសិករ ដែលរងគ្រោះ ដោយសារទឹកជំនន់នៅឆ្នាំ២០១៣ នៅតាមមូលដ្ឋានចំនួន ០៩កន្លែង រួមមាន៖ ក្រុងសៀមរាប ស្រុកក្រឡាញ់ វ៉ារិន ពួក ជីក្រែង ស្រីស្នំ សូទ្រនិគម ប្រាសាទបាគង និងស្រុកអង្គរជុំ ស្មើនឹង៤៦៦គ្រួសារ និង លើកទី២ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១៨ បានបែងចែកពូជដំណាំបន្លែដល់កសិករ ដែលមានបំណងចង់ដាំចុះដំណាំបន្លែបន្ថែម តាមមូលដ្ឋានចំនួន ០៩ ក្រុង-ស្រុក ស្មើនឹង ៧៦ឃុំ-សង្កាត់សរុបចំនួន ២៩,៤៧៦គ្រួសារ។ ស្របពេលវិបត្តិនៃជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកល និងកម្ពុជា នេះជាលើកទី៣ហើយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលមានបំណងដាំដុះដំណាំបន្លែ តាមឃុំ-សង្កាត់នៅទូទាំងខេត្ត។

ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកឡើងថា ការអនុវត្តគម្រោងនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជាតិខាង ជាពិសេស ផ្តោតទៅលើប្រជាកសិករ កំពុងប្រឈមនឹងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែ។ ទោះបី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ពុំមែនជាស្ថាប័នជំនាញកសិកម្ម ប៉ុន្តែក្រសួងមានទំនួលខុសត្រូវ លើការចាត់ចែង និងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ចាក់ថា នៅចំពោះមុខ សម្រាប់ខេត្តសៀមរាប គម្រោងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពនៃវិបត្តិកូវីដ១៩ ដែលកម្មករកសិករកំពុងជួបបញ្ងាប្រឈមជីវភាពខ្វះខាត ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។

តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តមសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធទាំងអស់នឹងកំណត់គោលដៅបានច្បាស់លាស់ និងប្រមូលទិន្នន័យបានលឿនរហ័ស ដើម្បីគម្រោងបានចាប់ផ្តើមដំណើរការទាន់ពេលវេលា។

លេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញកសិករ និងកម្មករ រងផលប៉ះ

លេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញកសិករ និងកម្មករ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប ដាំដុះបន្លែសុវត្ថិភាព#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Friday, May 22, 2020

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បន្លែ​សុវត្ថិភាពផលប៉ះពាល់ដោយជំងឺកូវីដ១៩ស្បៀងបម្រុងកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសៀវភៅ “ប៊ុន រ៉ានី-ភរិយាបុរសខ្លាំងនៃកម្ពុជា” ជាភាសាខ្មែរ និងអង់គ្លេស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសៀវភៅ “ប៊ុន រ៉ានី-ភរិយាបុរសខ្លាំងនៃកម្ពុជា” ជាភាសាខ្មែរ និងអង់គ្លេស

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.