Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

ដោយ Pothe Thun
25/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ចូលរួមដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងកម្លាំងសឹករងក្រុង បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៣ គ្រួសារ ស្ថិតក្នុងសង្កាត់ ជ្រាវ ក្រុងសៀមរាប ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ និងមានជីវភាពខ្វះខាត។

លោក ហ៊ុន សម្បត្តិ នាយករដ្ឋបាលក្រុងសៀមរាប តំណាង លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប បញ្ជាក់ថា ក្នុងចំណោម ប្រជាពលរដ្ឋ៥៣គ្រួសារនេះ ៤៣គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ និង១០គ្រួសារទៀត មានកំពុងជួបបញ្ហាជីវភាពខ្វះខាត។

ក្នុងនាមលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប លោកសូមចូលរួមសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ និងសូមចូលរួមរំលែកការលំបាកនេះ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អំណោយសប្បុរសធម៌ដែលបានចែកជូននាពេលនោះរួមមាន៖ គ្រួសាររងគ្រោះរបើកដំបូលផ្ទះ ចំនួន៣៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សង្ក័សីចំនួន ១០សន្លឹក អង្ករ១០គីឡូក្រាម ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ ០៣ដប និង ទឹកសុទ្ឋ០១យួរ ។ ចំពោះគ្រួសារ រងគ្រោះរលំផ្ទះ ចំនួន០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ស័ង្កសី១៦សន្លឹក អង្ករ១០គីឡូក្រាម ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ ០៣ដប និង ទឹកសុទ្ឋ០១យួរ។ ដោយឡែក គ្រួសារមានជីវភាពខ្វះខាត ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១០គីឡូរក្រាម ទឹកត្រីចំនួន០២ដប ទឹកស៊ីអ៊ីវ ០៣ដប និង ទឹកសុទ្ឋ០១យួរ។

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ជីវភាពខ្វះខាត​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.