Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
25/05/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសូទ្រនិគម មាន៥៩គ្រួសារ ក្នុងនោះរលំទាំងស្រុង ១០គ្រួសារ ផ្ទះខូចខាតធ្ងន់ធ្ងរ ៤៩គ្រួសារ និងរងរបួស១នាក។ ដោយឡែក គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយលើ មាន ៧គ្រួសារ ក្នុងនោះ រលំផ្ទះទាំងស្រុង ១គ្រួសារ និង ផ្ទះខូចខាតធ្ងន់ធ្ងរ ៦គ្រួសារ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ មានការអញ្ជើញពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានអនុសាខាកាកបាទក្រហម ស្រុកសូទ្រនិគម រួមនិងអាជ្ញាធរមូលដ្ឋានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមសោកស្ដាយ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះ។ ទន្ទឹមនោះ ឯកឧត្តមក៏បានបានសំណូមពរ ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានពីការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងត្រូវត្រៀមបង្ការ ចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុនាពេលខាងមុខបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បាន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជម្ងឺកូវីដ-១៩ និង ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល សំខាន់ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ លាងដៃនឹងទឹកសាប៊ូឲ្យបានស្អាតជាប្រចាំ ឬ អាល់កុល ជែល និង ពាក់ម៉ាស (ក្នុងទីសាធារណៈ) ឬ ប្រើក្រមា និង ក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និង រក្សាគម្លាតសុវត្ថិភាព ។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ តង់១ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម ក្នុងមួយគ្រួសារ ក្នុងនោះគ្រួសាររលំផ្ទះ ទទួលថវិកា២សែនរៀល និង គ្រួសារផ្ទះខូចខាតធ្ងន់ ថវិកា ចំនួន១សែនរៀល រួមទាំងអ្នករងរបួសផងដែរ ៕

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Monday, May 25, 2020

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.