Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បើកកិច្ចប្រជុំ ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានី តាមរយៈប្រព័ន្ធ Video Conference

ដោយ Pothe Thun
28/05/2020
នៅក្នុង ព័ត៌មានជាតិ
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បើកកិច្ចប្រជុំ ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានី តាមរយៈប្រព័ន្ធ Video Conference
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន និង ជាប្រធាន គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ បានបើកកិច្ចប្រជុំគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត-រាជធានីតាមរយៈប្រព័ន្ធ Video Conference បានប្រារព្ធ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខា ធិការប្រចាំការ ក្រសួងព័ត៌មាន និង ជាប្រធាន គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ។

គណៈកម្មការនេះ មានភារកិច្ចតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិត តាម បណ្តាញទំនាក់ទំនងសង្គម។ ធ្វើការឆ្លើយតបជូន សាធារណជនអោយបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់ រាល់ការ ផ្សព្វផ្សាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម សហការជាមួយ ស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា រាល់ការផ្សាយព័ត៌មាន មិនពិតតាមគ្រប់មធ្យោបាយ។ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនង សង្គម ដើម្បីរាំងខ្ទប់ (Block) គេហទំព័រ គណនី ឬទំព័រ(Page) ទាំងឡាយដែលផ្សព្វផ្សាយ ព័ត៌មានមិនពិត ក្លែងក្លាយ និងព័ត៌មាននាំ ឱ្យមាន ការជ្រួល ច្របល់ក្នុងសង្គមនិងស្នើសុំគោលការណ៏ដើម្បីអនុវត្តន៏ ចាត់វិធានការតាមផ្លូវច្បាប់។

នៅក្នុងឱកាសនោះ អស់លោក លោកស្រីជាប្រធានមន្ទីរព័ត៌មាន តាមបណ្តាខេត្ត នីមួយៗបានលើកឡើងពី ព័ត៌មានក្លែងក្លាយ មួយចំនួនដែលកើតមានឡើងនៅក្នុងខេត្តរបស់ ខ្លួនហើយបានលើកជាប្រធានការឆ្លើយតប និងស្នើសុំការណែនាំពី អាជ្ញាធរខេត្ត រាជធានី ពិសេស ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដែលនាំអោយមានការយលច្រំឡំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុក ប្រាថ្នា បានជម្រុញដល់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ពិសេសវិទ្យុ ទូរទស្សន៏ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ត្រូវឈានមុខគេក្នុងការផ្សាយព័ត៌ មានពិត ត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ដើម្បីរួមគ្នាប្រឆាំង ឆ្លើយតបទាន់ពេលនូវ រាល់ ព័ត៌មាន ក្លែងក្លាយ ដែលកើតមានឡើងជាច្រើននាពេលបច្ចុប្បន្ន នេះ។ ជាងនេះទៅតក៏ ត្រូវមានវិធានការរដ្ឋបាលចំពោះអ្នក ដែលបានផ្សព្ធផ្សាយព័ត៌មានមិនពិត នាំអោយមានការ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម ប្រធាន មានការសង្ឃឹមជឿ ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នឹង បន្តរួមសហការគ្នាតាមដានរាល់ព័ត៌មានក្លែងក្លាយ មិនពិត ដើម្បីក្រុមការងារវាយបក ឆ្លើយ តបចំពោះអ្វីដែលមិនមែនជាការពិត។ ដូច្នេះកិច្ចការងារនេះ មិនមែនបញ្ចប់ត្រឹមនេះទេ គឺបន្ត ធ្វើជារៀងរាល់ថ្ងៃហើសម្រាប់ការប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នឹងធ្វើឡើងជារៀងរាល់ ១ខែម្តង ដើម្បីពិនិត្យពីវឌ្ឍនភាពការងាររួមដែលសម្រេចអនុវត្តន៏បាន ក្នុងរយះពេលមកនេះ។

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: Video Conference​ព័ត៌មាន​ក្លែងក្លាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សម្ភារៈជាច្រើនមុខត្រូវបានអាជ្ញាធរខេត្តសៀមរាបចែកជូនដល់ ក្រុង ស្រុកទាំង១២ ដើម្បីប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩

សម្ភារៈជាច្រើនមុខត្រូវបានអាជ្ញាធរខេត្តសៀមរាបចែកជូនដល់ ក្រុង ស្រុកទាំង១២ ដើម្បីប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩

ឯកឧត្តម ព្រុំ សុខា កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានបំពេញបេសសកម្ម ការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងស្ថានភាពរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យ !

ឯកឧត្តម ព្រុំ សុខា កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានបំពេញបេសសកម្ម ការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងស្ថានភាពរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.