Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមពលទាហានកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ត្រូវបានបញ្ចប់វគ្គហ្វឺកហ្វឺនខ្លួនយ៉ាងជោគជ័យនៅសាលាពលទាហានទី៤ ខេត្ដសៀមរាប

ដោយ Pothe Thun
30/05/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាកាមពលទាហានកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ត្រូវបានបញ្ចប់វគ្គហ្វឺកហ្វឺនខ្លួនយ៉ាងជោគជ័យនៅសាលាពលទាហានទី៤ ខេត្ដសៀមរាប
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សិក្ខាកាមពលទាហាថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ ត្រូវបានបញ្ចប់វគ្គហ្វឺកហ្វឺនរបស់ខ្លួនយ៉ាងជោគជ័យ នៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា វៀតណាម ដើម្បីបំពេញការងារនៅតាមអង្គភាពនានា ដែលចំណុះអោយនៅក្នុងយោធភាគទី៤ ។

លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា វគ្គហ្វឺកហ្វឺនេះ មានរយៈពេល៣ខែចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០នេះ ។ការហ្វឹកហ្វឺននេះ មានគោលបំណងនៃវគ្គហ្វឹកហ្វឺនដល់ពលទាហានថ្មី បំពេញក្របខ័ណ្ឌនាពេលនេះ ដើម្បីឲ្យពលទាហានទាំងអស់ យល់ច្បាស់អំពីរបៀបរបប សណ្តាប់ធ្នាប់ យល់ដឹងនូវលក្ខខ័ន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ចេះផែនទី និងត្រីវិស័យ ប្រើប្រាស់ស្ទាត់ជំនាញនូវអាវុធថ្មើរជើង ច្បាស់លាស់មានការយល់ដឹងអំពីកលល្បិច យុទ្ធវិធីក្នុងការវាយលុក ទប់ស្កាត់ ជាមួយសត្រូវ និងវិធីសាស្ត្រក្នុងការឆ្លងកាត់គ្រប់ឧបសគ្គក្នុងការបំពេញបេសកកម្ម ជាពិសេសលើកកម្ពស់ស្មារតី សីលធម៌ អត្តចរិតថ្លៃថ្នូរ សមរម្យ មានកាយ សម្បទាមាំមួនបង្កើនសមត្ថភាពយល់ដឹងកាន់តែច្បាស់ អំពីតួនាទីភារកិច្ចចាំបាច់ ក្នុងការការពារជាតិ មាតុភូមិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជា ណាចក្រកម្ពុជាមិនឱ្យខ្មាំងសត្រូវឈ្លានពានបាន។

លោកឧត្ដម បានបន្ដថាកម្មសិក្សាការីទាំងអស់ពិតជាបានខិតខំប្រឹងប្រែងរៀនសូត្រ ក្រប ជញ្ចក់ យកចំណេះដឹង ចំណេះធ្វើ ពីយោធាចារ្យ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចជាក់ស្តែងតាមបណ្តាកងឯកភាពក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនឲ្យ បានទទួលបានជោគជ័យ។ពលទាហានទាំងអស់នេះ នឹងបញ្ជូនទៅតាមអង្គភាពផ្សេងៗនៅក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

លោកឧត្ដមសេនីយ៍ បានបន្ដទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ដល់កងយោធពលខេមរភូមិន្ទ នៅរដូវរងារមានអាវ រង និងបានចាត់ទុកវិស័យការពារជាតិជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការ ការពារសន្តិសុខ ស្ថេរភាព ជូនប្រទេសជាតិ។ ឯកឧត្ដមសេនីយបានកោតសរសើរ ចំពោះយោធិន កម្មសិក្សាការីពួគាត់បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ថែរក្សា ការពារ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានល្អប្រសើរ ដែលបានគោរពតាមបទបញ្ជា របស់ រាជរដ្ឋាភិបាល និងការណែនាំក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់_ប្រយុទ្ធ ប្រឆាំងនឹង ជំងឺផ្លូវដង្ហើម កូវីដ ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោក។
ចំណែកសិក្ខាកាមពលទាហានថ្មីទាំងអស់ ពួកគេក៍បានប្ដេជ្ញាចិត្ដនឹងទៅបំពេញតួនាទីអ្នកជាបំរើជាតិមាតុភូមិអោយបានខ្ជាប់ខ្ជួនផងដែរ។ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយមិនអោយសត្រូវឈ្លានពានទឹកដីរបស់កម្ពុជាឡើយ៕

Tags: បញ្ចប់វគ្គហ្វឺកហ្វឺនសាលាពលទាហានទី៤សិក្ខាកាមពលទាហានកងទ័ពជើងគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.