Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រជុំពិនិត្យលើវឌ្ឍនភាពនានា ដើម្បីសម្រេចគោលដៅផ្គត់ការផ្គង់ទឹកស្អាត និងអនាម័យដល់សហគមន៍ជនបទឲ្យបាន៩០ភាគរយនៅឆ្នាំ២០២៣

ដោយ Pothe Thun
15/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប មានចំនួនជិត៧៤ភាគរយ និងការលើកកម្ពស់អនាម័យជនបទមានជិត៧៥ភាតរយ នេះបើតាមរបាយការណ៍ផ្ដល់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាពស្ដីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩ ដល់២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលដៅ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជូនសហគមន៍ជនបទ ឲ្យបាន៩០ភាគរយ និងនិងសម្រេចទស្សនវិស័យ ឆ្នាំ២០២៥ ដោយប្រជាពលរដ្ឋទាំងអស់នៅតាមសហគមន៍ជនបទ ទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព។

តាមលើកឡើង របស់លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់៦ខែដើមឆ្នាំ២០២០នេះ ដំណើរការការចុះអនុវត្តការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមសហគមន៍ជនបទ ជួបនឹងបញ្ហាប្រឈមមួយចំនួន ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ជាមួយនោះអង្គការចំនួន២៣ ដែលបាននឹងកំពុងធ្វើការលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មួយចំនួនត្រូវបានម្ចាស់ជំនួយកាត់បន្ថយជំនួយលើការងារការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយបែងចែកទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប លើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺជាបញ្ហាសំខាន់ សម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមសហគមន៍ជនបទនេះដែរ អង្គការក្រៅរដ្ឋាភិបាលនានា ពិតជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមសម្រេចគោលដៅ ២០២៣ និងទស្សនវិស័យ ឆ្នាំ២០២៥ ជាមួយរាជរដ្ឋាភិបាលម្ពុជា។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ អាជ្ញាធរជាតិអប្សរា មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន រួមនិងអង្គការដៃគូ ត្រូវមានការសម្របសម្រួល និងចូលរួមសិក្សាជាមួយគ្នាប្រកបដោយឆន្ទៈខ្ពស់ ក្នុងការជ្រើសរើស និងផ្ដល់ទីតាំងអនុវត្តន៍គម្រោង ដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាសុខុមាលភាពជូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាពស្ដីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩ ដល់២០២៣ មានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្តចំនួន២០ តំណាងរដ្ឋបាលក្រុងឥស្រុកចំនួន១២ និងអង្គការក្រៅរដ្ឋាភិបាល ធ្វើការលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ហៅកាត់ថា WASH ចំនួន១៨ផងដែរ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: ទឹកស្អាត​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ត្រូវលើកជាគម្រោងអាទិភាព ដើម្បីសម្រចបាននូវទស្សនៈវិស័យឆ្នាំ២០២៥

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ត្រូវលើកជាគម្រោងអាទិភាព ដើម្បីសម្រចបាននូវទស្សនៈវិស័យឆ្នាំ២០២៥

កិច្ចប្រជុំស្វែងរកដំណោះស្រាយបើកមុខទឹកសម្រាប់ស្រោចស្រពដំណាំស្រូវនៅតំបន់ស្រុកក្រឡាញ់

កិច្ចប្រជុំស្វែងរកដំណោះស្រាយបើកមុខទឹកសម្រាប់ស្រោចស្រពដំណាំស្រូវនៅតំបន់ស្រុកក្រឡាញ់

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.