Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កុមារី២នាក់រងគ្រោះដោយសារ ផ្ទុះគ្រាប់សំណល់មិនទាន់ផ្ទុះ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ដោយ Pothe Thun
28/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កុមារី២នាក់រងគ្រោះដោយសារ ផ្ទុះគ្រាប់សំណល់មិនទាន់ផ្ទុះ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួន ប្រគល់ជូន កុមារីរងគ្រោះដោយសារ គ្រាប់មិនទាន់ផ្ទុះចំនួន២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

ករណីផ្ទុះគ្រាប់សំណល់នេះ បានកើតឡើង កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យមនុស្ស ៤នាក់រងគ្រោះ ក្នុងនោះ កុមារាម្នាក់បានស្លាប់ កុមារី២នាក់ រងរបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងបុរសជាឪពុកកុមារដែលបានបាត់បង់ជីវិត រងរបួសស្រាល។

មានប្រសាសន៍សួរសុខទុក្ខក្នុងឱកាសនោះ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា បានសម្ដែងនូវការសោកស្ដាយដល់ជនរងគ្រោះ ដែលបានបាត់អាយុជីវិតមនុស្ស និងគ្រោះថ្នាក់មកលើប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារតូចៗ ដោយសារគ្រាប់សំណល់មិនទាន់ផ្ទុះនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ក៏បានផ្ដាំផ្ញើដល់អាណាព្យាបាលរបស់កុមារីទាំង២នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់លោកវេជ្ជបណ្ឌិត និងសំណូមពរដល់អាណាព្យាបាលទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗ ព្រោះពួកគាត់ពុំទាន់ដឹងថារបស់អ្វីដែលបង្កគ្រោះថ្នាក់ ឬ មិនគ្រោះថ្នាក់នោះទេ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង២នាក់នោះ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល ។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: គ្រាប់សំណល់មិនទាន់ផ្ទុះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីតមគ្គុទេសក៍ទេសចរណ៍៖ បង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹមនិងឆាប់ទទួលផល ត្រឹម៦ខែ ទៅ៩ខែតែប៉ុណ្ណោះ

អតីតមគ្គុទេសក៍ទេសចរណ៍៖ បង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹមនិងឆាប់ទទួលផល ត្រឹម៦ខែ ទៅ៩ខែតែប៉ុណ្ណោះ

អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.