Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អតីតមគ្គុទេសក៍ទេសចរណ៍៖ បង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹមនិងឆាប់ទទួលផល ត្រឹម៦ខែ ទៅ៩ខែតែប៉ុណ្ណោះ

ដោយ Pothe Thun
28/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អតីតមគ្គុទេសក៍ទេសចរណ៍៖ បង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹមនិងឆាប់ទទួលផល ត្រឹម៦ខែ ទៅ៩ខែតែប៉ុណ្ណោះ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អតីតមគ្គុទេសក៍ទេសចរណ៍មានបទពិសោធន៍១០ឆ្នាំម្នាក់ ក្នុងក្រុងសៀមរាប សម្រេចចិត្តជ្រើសរើស ប្រកបរបរចិញ្ចឹមបង្កងអូស្ដ្រាលី ដោយសារពូជបង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹម ឆាប់ទទួលផល ចន្លោះពី ៦ខែទៅ៩ខែ និងទទួលបានប្រាក់ចំណូលខ្ពស់។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក សុខ សំណាង អតីតអ្នកមគ្គុទេសក៍ទេសចរមួយរូប រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានបង្ហាញថា លោកបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ដ្រាលីអំឡុងខែវិច្ឋិកា ឆ្នាំ២០១៩ ដោយមានការណែនាំពីមិត្តភក្តិ និងសាកល្បងអនុវត្តន៍តាមវីដេអូការណែនាំ នៅលបណ្ដាញសង្គមយូធូប។ បច្ចុប្បន្ន លោកមានបង្កងពូជរាប់ពាន់ក្បាល និងចិញ្ចឹមលើផ្ទៃដី ប្រហែល៨០ម៉ែត្រការ៉េ។

អតីតអ្នកមគ្គុទេសក៍ទេសចររូបនេះ បញ្ជាក់ថា ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ មានតែការធ្វើកសិកម្មទេ ទើបអាចជួយអោយសេដ្ឋកិច្ចគ្រួសារមានភាពល្អប្រសើរឡើង។ ចំពោះទីផ្សារបង្កងអូស្ដ្រាលី ក្នុងមួយគីឡូក្រាមមានតម្លៃ ២៥ដុល្លារ ឬប្រហែលនឹង ១០ម៉ឺនរៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បញ្ជាក់បន្ថែមថា លោកបង្កើតចិញ្ចឹមបង្កងអូស្ដ្រាលីនេះ បានសម្រេចគោលដៅស្ទើរមួយភាគរយហើយ បើទោះបីមានជំងឺកូវីដ១៩បានរីករាលដាលនៅក្នុងប្រទេសកម្ពុជាក៏ដោយ។

លោក បន្ថែមថា បង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹម អាចចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ ក្នុងស្រះ ក្នុងស្រែ ក្នុងលូស៊ីម៉ង់ត៍ អាងធ្វើពីតង់ ជាពិសេសកន្លែងណាដែលមានប្រភពទឹកស្អាត។ ចំពោះបង្កង ដែលមានអាយុពី ៤ ទៅ៥ខែ ឈ្មោល មានទម្ងន់ប្រហែល ៦០០ក្រាម ហើយបង្កងញីមានទម្ងន់ ៤០០ក្រាម។ ដើម្បីរកចំណូលបន្ថែម ក្រៅពីចិញ្ចឹមបង្កងអូស្ដ្រាលី លោកក៏បានចិញ្ចឹសត្វមាន់ស្រែ ទាកាប៉ា និងសត្វកង្កែបពូជផងដែរ។

ប្រសិនបើប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ លោកក៏មានបណ្ដុះបណ្ដាលជំនាញចិញ្ចឹមបង្កងនេះ ដល់កសិករក្នុងថ្ងៃសៅរនិងថ្ងៃអាទិត្យ។

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បង្កងអូស្ដ្រាលីអតីតមគ្គុទេសក៍ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.