Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

ដោយ Pothe Thun
29/07/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យការងារមួយចំនួននៅបរទេស ជាពិសេសនៅប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការបិទព្រំដែនទៀត ដូច្នេះរហូតមកទល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលធ្លាប់ធ្វើការនៅប្រទេសថៃ នៅតែបន្តចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិ ក៏ដូចជាច្រករបៀងផ្សេងៗទៀតនៅតាមខេត្តជាប់ព្រំដែន ដើម្បីវិលត្រឡប់លំនៅដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចាញ់បោកមេខ្យល់ បានវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃវិញដោយខុសច្បាប់ ហើយក៏ត្រូវសមត្ថកិច្ចរបស់ប្រទេសថៃចាប់បាន រួចបញ្ជូនមកកម្ពុជាវិញដែរ ។

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា បញ្ហានាំប្រជាពលរដ្ឋចេញឆ្លងដែនដោយខុសច្បាប់នេះ មិនមែនជារឿងធម្មតានោះទេ ព្រោះកាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសមួយណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការគ្រប់គ្រង និង ទប់ស្កាត់នៃការឆ្លងដែនដោយខុសច្បាប់ ដូច្នេះប្រសិនបើគ្មានការញុះញង់ពីមេខ្យល់ទេ ប្រជាពលរដ្ឋយើងក៏មិនហ៊ានប្រថុយប្រថានចេញឆ្លងដែនដោយខុសច្បាប់ដែរ ហេតុនេះសូមមន្ត្រីមានសមត្ថកិច្ចដែលជាសមាជិកលេខាធិការដ្ឋាន ត្រូវបន្តស្វែងរកចាប់ខ្លួនមេខ្យល់យកមកផ្ដន្ទាទោសតាមច្បាប់ ព្រោះថាបច្ចុប្បន្ននេះព្រំដែននៃប្រទេសទាំងពីរកម្ពុជា ថៃ នៅបន្តបិទនៅឡើយ ។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមទៀតថា ក្នុងអំឡុងពេលប្រជុំប្រចាំឆមាសទី១ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប យើងក៏បានដាក់ចេញនូវផែនការសុំឲ្យព្រះរាជអាជ្ញា ពិនិត្យ និង ជំរុញលើដំណើរការរឿងក្ដីមេខ្យល់ ដែលនាំប្រជាពលរដ្ឋចេញខុសច្បាប់ទៅក្រៅប្រទេសដែលក្រុមការងារអនុវត្តច្បាប់នៃលេខាធិការដ្ឋាន ឃាត់ខ្លួន និង បញ្ជូនសំណុំរឿងទៅតុលាការ ដូច្នេះសុំឲ្យបន្តធ្វើរឿងនេះឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់បានទាន់ពេលវេលា ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី យូ សុភា មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវចុះពន្យល់ ណែនាំ និង អប់រំដល់បងប្អូនប្រជាពលរដ្ឋយើង អំពីផលវិបាកទាំងឡាយដែលចេញទៅក្រៅប្រទេសខុសច្បាប់ ហើយសុះឲ្យពួកគាត់មានការអត់ធ្មត់មួយរយៈពេលសិន ជាពិសេសត្រូវណែនាំពួកគាត់ ឲ្យងាកមកប្រកបរបរនៅក្នុងស្រុកវិញ ជាពិសេសលើការងារចិញ្ចឹមសត្វ និង ដាំដំណាំរួមផ្សំផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានផ្ដាំផ្ញើដល់បងប្អូនមប្រជាពលរដ្ឋពលរដ្ឋយើង ងាកមកប្រកបរបរចិញ្ចឹមសត្វ និង ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ៕
អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ លោក ស៊ាន សុផាត

Tags: ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់មេខ្យល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.