Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សត្វគោ-ក្របីរបស់ប្រជាពលរដ្ឋនៅឃុំមុខប៉ែនក្នុងស្រុកពួក ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺដែលនឹងកើតមាននៅក្នុងរដូវវស្សានេះ

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សត្វគោ-ក្របីរបស់ប្រជាពលរដ្ឋនៅឃុំមុខប៉ែនក្នុងស្រុកពួក ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺដែលនឹងកើតមាននៅក្នុងរដូវវស្សានេះ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ ថ្ងៃនេះយើងបានចុះមកធ្វើការចាក់វ៉ាក់សាំងការពារជំងឺ អុតក្តាម សារទឹក និង បូសខ្យល់គោ ក្របី ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនានាដល់សត្វគោ ក្របីរបស់ប្រជាកសិករ ស្របពេលដែលរដូវវស្សាបានមកដល់ ជាពិសេសការពារហានិភ័យដល់សត្វពាហនៈ ក្រែងមានទឹកជំនន់ជាយថាហេតុកើតមាននៅក្នុងមូលដ្ឋានណាមួយ ខណៈដែលសត្វគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលអាចនឹងបង្កឱ្យកើតជំងឺផ្សេងៗ ហេតុនេះត្រូវតែចាក់បង្ការ ដើម្បីសុខភាពសត្វកុំឱ្យឈឺស្លាប់ ។

លោក ព្រំ វិច មានប្រសាសន៍ទៀតថា ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោក្របីនេះ ត្រូវបានធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារពេទ្យសត្វតាមភូមិ ហើយការចាក់វាក់សាំងនេះពុំបាន តម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ដូច្នេះ ការចាក់ថ្នាំវ៉ាក់សាំងដល់សត្វពានៈ ជាវិធានការល្អប្រសើរ ដើម្បីការពារទុកជាមុនកុំឲ្យកើតមានជំងឺផ្សេងៗ ដែលវិធានការនេះ គឺបានជួយសម្រាលការលំបាក របស់ប្រជាកសិករកុំឲ្យគោក្របីទំាងនោះងាប់ ជាហេតុធ្វើឲ្យបាត់បង់ដល់ចំណូលសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ ។

លោក ព្រំ វិច មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសពេលចុះចាក់វ៉ាក់សាំងការពារជំងឺសត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានឲ្យដឹងថា យុទ្ឋនាការការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ-ក្របីនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពេញមួយសប្តាហ៍ ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសត្វគោ-ក្របី សូមរួសរាន់យកសត្វគោ-ក្របីមកទទួលការចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលដែលក្រុមការងារបានចុះទៅដល់ភូមិដ្ឋានរបស់ខ្លួន ព្រោះថា ការចាក់ថ្នាំព្យាបាលជំងឺសត្វ ពុំសូវមានប្រសិទ្ធភាពដូចការចាក់វ៉ាក់សាំងការពារជំងឺសត្វឡើយ ។

សូមបញ្ជាក់ថា នៅក្នុងទូទាំងខេត្តសៀមរាប ការចិញ្ចឹមគោ-ក្របី មានចំនួន ២៤០.៣៨៣ក្បាល ក្នុងនោះ សត្វគោចំនួន១.៩៨៤ក្បាល និង សត្វក្របីចំនួន ៤៧៥ក្បាល បានទទួលការព្យាបាលពីមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គោ-ក្របីចាក់វ៉ាក់សាំងការពារជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ជាងពីររយគ្រួសារ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ជាងពីររយគ្រួសារ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.